Connect with us

កូវីដ-១៩

ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី

បានផុស

នៅ

ប្រទេសឥណ្ឌា បានរាយការណ៍ពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងកម្រិតត្រាជាបន្តទៀតនៅថ្ងៃសុក្រទី៧ខែឧសភានេះ ដោយនាំឲ្យចំនួនករណីសរុបក្នុងរយៈពេលត្រឹមមួយសប្តាហ៍នេះកើនដល់ ១.៥៧លានករណី ខណៈអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែបញ្ហាដឹកជញ្ជូននិងកង្វះការផ្គត់ផ្គង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩ក្នុងប្រទេសឥណ្ឌា នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយចំនួនករណីសរុបរបស់ខ្លួនឥឡូវនេះ បានកើនដល់២១.៤៩លានករណីហើយ ស្របពេលការឆ្លងបានរាលដាលពីទីក្រុងនានាដែលមានមនុស្សណែនតាន់តាប់ទៅដល់ភូមិជនបទនៅដាច់ស្រយាល ដែលមានប្រជាជនជិត៧០ភាគរយនៃប្រជាជនសរុប ១.៣ពាន់លាននាក់របស់ប្រទេសនេះ។

ប្រទេសឥណ្ឌា បានរាយការណ៍អំពីករណីថ្មីចំនួន ៤១៤,១៨៨ករណីនៅថ្ងៃសុក្រនេះ ខណៈការស្លាប់មាន ៣,៩១៥នាក់ ដោយនាំឲ្យការស្លាប់សរុបកើនដល់ ២៣៤,០៨៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វិសាលភាពពិតប្រាកដនៃជំងឺកូវីដ-១៩របស់ឥណ្ឌា គឺខ្ពស់ជាងអត្រាផ្លូវការរហូតដល់៥ទៅ១០ដងឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌា ស្នើក្រុមហ៊ុនផលិតអុកស៊ីសែនបញ្ឈប់ការផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាល ហើយត្រូវផ្ដល់ឲ្យតែមន្ទីរពេទ្យ និងគ្លីនិករបស់ខ្លួនតែប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម