កូវីដ-១៩
កូវីដកាន់តែផ្ទុះខ្លាំងនៅថៃ! Mai Davika រៀបចំប្រអប់គ្រឿងឧបត្ថម្ភ ចែកជូនអ្នកខ្វះខាតភ្លាម
បញ្ហាជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ នៅតែមិនទាន់បានធូរស្រាលនៅឡើយនោះទេ។ ដូច្នេះ យើងឃើញមានតារាប្រុសស្រីជាច្រើនបានចូលរួមឧបត្ថម្ភ និងនាំយកអំណោយជាច្រើន ទៅចែកអ្នកដែលកំពុងខ្វះខាត។
ជាក់ស្ដែង តារាសម្ដែងស្រីស្រស់ស្អាតលំដាប់ជួរមុខ Mai Davika ក៏តែងតែចូលរួមក្នុងកិច្ចការសង្គមមិនតិចផងដែរ។ ដោយថ្មីៗនេះ នាងបានរៀបចំប្រអប់ដាក់គ្រឿងឧបត្ថម្ភយ៉ាងច្រើនដើម្បីនាំយកទៅចែកជួនបងប្អូនដែលកំពុងខ្វះខាតនៅតាមតំបន់មួយចំនួន។
នៅក្នុងប្រអប់នោះ រួមមាន មី ត្រីខ ស្ករ ប៊ីចេង និងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលអាចជួយសម្រួលដល់ជីវភាពបានមួយរយៈពេលផងដែរ។
Mai Davika បានបង្ហោះរូបភាពប្រកបដោយស្នាមញញឹម និងបានភ្ជាប់មកជាមួយសារយ៉ាងកក់ក្ដៅថា នាងសង្ឃឹមថាអំណោយក្នុងប្រអប់នោះនឹងជួយឲ្យអ្នកទាំងអស់គ្នាទទួលបាននូវស្នាមញញឹមយ៉ាងរីករាយ៕
អត្ថបទផ្ដល់ដោយ៖ Poraman
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ