Connect with us

កូវីដ-១៩

មិនត្រឹមតែបាត់បង់ក្លិននិងរសជាតិ វីរុសកូវីដធ្វើឱ្យអ្នកជំងឺប្រឈមបញ្ហាស្ដាប់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រអង់គ្លេសប៉ាន់ប្រមាណថាជិត ១៥ ភាគរយនៃអ្នកដែលមានផ្ទុកវីរុសកូវីដ-៩ទទួលរងនូវការប៉ះទង្គិចខួរក្បាល ហើយជិត ៨ ភាគរយបានបាត់បង់សមត្ថភាពនៃការឮសំឡេង។

COVID-19 and Hearing Loss
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស បានឱ្យដឹងថា អ្នកជំងឺ ៧,៦% ដែលឆ្លងមេរោគកូវីដ-១៩ មានបញ្ហាទៅលើការស្តាប់ ខណៈ ១៤,៨% ហ៊ឹងត្រចៀក និង ៧,២% ទទួលរងនូវការប៉ះទង្គិចក្រដាសត្រចៀក។ នេះបើយោងតាមទិន្នន័យចំនួន ២៤ ដែលបានសិក្សាពីការផ្សារភ្ជាប់គ្នារវាងជំងឺសរសៃឈាមនិងបញ្ហាសោតវិញ្ញាណ។

Coronavirus, Stress & Infertility | Women & Infant's Fertility Center

ទោះយ៉ាងណា សាស្ត្រាចារ្យ Kevin Munro ប្រធានមជ្ឈមណ្ឌលសោតទស្សន៍និងថ្លង់​អះអាងថា បញ្ហានៃការស្តាប់អាចបណ្តាលមកពីជំងឺទៀតដទៃរួមមាន ជំងឺកញ្ជ្រិល ស្រឡទែន និងជំងឺរលាកស្រោមខួរក្បាល។ល។ ដែលជំងឺទាំងនេះអាចធ្វើឱ្យខូចកោសិកាសសៃប្រសាទនៅក្នុងត្រចៀកផ្នែកខាងក្នុង ប្រហាក់ប្រហែលនឹងវីរុសកូវីដដែរ។

ទន្ទឹមនឹងការឃើញថាអ្នកជំងឺជាច្រើនកំពុងរងផលប៉ះពាល់ពីបញ្ហាស្ដាប់ អ្នកជំងឺខ្លះទៀតដែលឆ្លងវីរុសកូវីដ-១៩ ក៏ប្រឈមនូវការបាត់បង់ក្លិនក៏ដូចជារសជាតិ ក្រោយពីតេស្តវិជ្ជមានមេរោគនេះផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Sky News

ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ

ចុចអាន៖ វេជ្ជបណ្ឌិតព្រមានការប្រើថ្នាំពេទ្យដោយខ្លួនឯងអាចនាំឱ្យអ្នកជំងឺកូវីដមានអាការកាន់តែធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៩ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម