Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តឧ​ត្ត​រ​មានជ័យ នាំយកអំណោយ​កាកបាទក្រហមចែកជូនពលរដ្ឋ​ចំនួន​៥១​គ្រួសារ

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ​ប៉ែន កុស​ល្យ​ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​ជា​ប្រធាន​កាកបាទក្រហម​កម្ពុជា​ និង​លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរ​បាល​ខេត្ត បាន​អញ្ជើញ​ចូលរួមពិធី​សំណេះសំណាល និង​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​ចំនួន៥១គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ស្បៀងអាហារ​ក្នុងអំឡុងពេល​កូ​វីដ​-១៩ នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ុន សុ​ភ័​ក្រ អភិបាល​នៃ​គណៈ​អភិបាលក្រុង និង​ជាអនុប្រ​ធាន​កាកបាទក្រហមកម្ពុជា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង​, ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​សង្កាត់​, យុវជន​ស​.​ស​.​យ​.​ក​, ចៅសង្កាត់​, ប្រជា​ការពារ​ភូមិ និង​មន្ត្រី​ពាក់ព័ន្ធ​។​

អំណោយដែលទទួលបាន​ក្នុង​១​គ្រួសារៗ ទទួលបាន​៖ អង្ករ២៥​គីឡូក្រាម​ ឃី​ត១ ទឹក​ស៊ី​អ៊ីវ ១​យួរ​, ត្រីខ ១​យួរ​, មី ១​កេស និង​ថវិការ៧០,០០០៛ ផងដែរ ។​

ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់សូម​មានការ​ប្រុងប្រ​យ័ត្ន​ខ្ពស់ អំពី​ការរីក​រាលដាល​នៃ​ជំងឺកូវីដ១៩ និង​សូម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទ ៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ វិនាទី មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម