កូវីដ-១៩
ករណីស្ត្រីម្នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែកស្វាយរៀង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នោះមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ
ស្វាយរៀង ៖ មានករណីស្ត្រីម្នាក់ឈ្មោះ ពៅ នី អាយុ២៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ក្រោយពីចូលទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលផាសុខភាព១ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ត្រូវគ្រូពេទ្យប្រចាំទីនោះផ្ដល់យោបល់ អោយទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ហើយសម្រាកពេទ្យបង្អែកខេត្តបាន២យប់ក៏ស្លាប់ នៅវេលាព្រឹកម៉ោង៥និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ក្រុមគ្រូពេទ្យបានយកសំណាក(បឋម) គឺវិជ្ជមានកូវីដ១៩ គណៈកម្មការក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តបានរុមសពស្ត្រីរងគ្រោះយកទៅបូជា រីឯបុរសជាប្តីត្រូវឲ្យធ្វើចត្តាឡីសក័១៤ថ្ងៃនៅក្នុងមន្ទីរពេទ្យ រួចបានយកសំណាក ពិនិត្យធ្វើតេស្ត បឋម អវិជ្ជមាន។
ចំណែកសមត្ថកិច្ចបានឲ្យដឹងថា ដោយមានករណីស្ត្រីឈ្មោះ ពៅ នី ស្លាប់នោះគឺធ្វើតេស្ត(បឋម) វិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ អ្នកពាក់ព័ន្ធ ដោយជនរងគ្រោះមកពិនិត្យ ពិគ្រោះជម្ងឺនៅមន្ទីរសម្រាកព្យាបាលផាសុកភាព១ ដែលបានចូលមកពិត្យសុខភាព ចាប់ពីថ្ងៃទី៤ ទី៥ ទី៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកពាក់ពន្ទ័ផ្ទាល់ និងប្រយោល រួមទាំងគ្រូពេទ្យផង សរុប៤២នាក់។

ទាក់ទិនករណីនេះដែរ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យភ្នាក់ងារព័ត៌មានប្រចាំខេត្តដឹងថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លទ្ធផលគឺ (អវិជ្ជមាន) ដូច្នេះក្រុមការងារបានឲ្យបុរសជាប្តី ចេញពីចត្តាឡីស័ក នៅវេលាម៉ោង២រសៀលនេះ ហើយប្រគល់ធាតុប្រពន្ធឲ្យប្តីយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា ចំពោះក្រុមគ្រូពេទ្យ និងអ្នកសង្ស័យពាក់ព័ន្ធផ្ទាល់ និងប្រយោលទាំងអស់ក៏មិនបានត្រូវយកសំណាក និងឲ្យធ្វើចត្តាឡីស័កដែរ។ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្ភអី ស្ត្រីរងគ្រោះស្លាប់ដោយជម្ងឺ មិនមែនស្លាប់ដោយកូវីដ១៩ទេ។ ហើយចំពោះមន្ទីរសម្រាកព្យាបាលផាសុកភាព១ ត្រូវបើកដំណើរការជាធម្មតា៕
ដោយ ៖ ភក្ដី


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន