កូវីដ-១៩
តុលាការសម្រេចឃុំ បុរសម្នាក់បង្កឱ្យមនុស្ស៥នាក់ឆ្លងកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាង១០០នាក់
គេហទំព័រផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា នៅពេលនេះ បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឱ្យមនុស្សចំនួន៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញលទ្ធផលការស្រាវជ្រាវទាំងកាលបរិច្ឆេទ នៃសកម្មភាពរបស់បុគ្គលខាងលើគឺ៖
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់នៅអូរឫស្សី ដោយឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាពនិយាយគ្នា។
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិដែលបានជួបខាងលើ វិជ្ជមានកូវីដ១៩ ក៏សម្រេចចិត្តទៅធ្វើតេស្ដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី២ នៅវិទ្យាល័យបឹងត្របែក ទទួលបានលិទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ខោអាវនៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើតេស្ដរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ។
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី) ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះដែលជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ។ ពេលទៅដល់ បានទៅបង់សំណាញ់ចាប់ត្រីជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះជាមួយអ្នកភូមិ ៨នាក់។
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០៖៣០នាទី គ្រូពេទ្យបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជានៅខេត្តតាកែវទៅវិញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា សកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងបានចម្លងមេរោគកូវីដ-១៩ ទៅមនុស្សចំនួន៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់។
គួរបញ្ជាក់ថា មាត្រា៩ នៃច្បាប់ស្តីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” បទចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។
មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យស្ដីពី “វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ចែងថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥សែនរៀល ទៅ ២លានរៀល៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?