Connect with us

កូវីដ-១៩

ទើប​តែ​បារម្ភ​ផ្ទុះ​ខ្លាំង​​ ឥឡូវ​នេប៉ាល់​ចាប់​ផ្តើម​ខ្វះគ្រែ​ និង​អ៊ុក​ស៊ីសែន​​

បានផុស

នៅ

ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រទេស​នេប៉ាល់​នៅ​ថ្ងៃ​សុក្រ​ ទី​៧ ខែ​ឧសភា បាន​ព្រមាន​ពី​វិបត្តិ​​​ធំមួយពី​កូវីដ-១៩ ខណៈ​​ករណី​​ឆ្លង​ថ្មី​បាន​​ជាប់​កំណត់​ត្រា​​ ហើយ​មន្ទីរ​ពេទ្យ​កំពុង​ខ្វះ​គ្រែ និង​អ៊ុក​ស៊ីសែន។

នៅ​ថ្ងៃ​សុក្រម្សិល​មិញ ប្រទេស​នេប៉ាល់​មាន​ករណី​ឆ្លង​កូវីដ-១៩​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ខ្ពស់​បំផុត​បំបែក​កំណត់​ត្រា​របស់ខ្លួន​ ៩០២៣នាក់​ដែល​បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ចំនួន ៨៩៧០​នាក់។

ចំពោះ​ករណី​ស្លាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​គឺ​​ជាង​៥០​នាក់​ដែល​សរុប​អ្នក​ស្លាប់​៣៥៧៩​នាក់។ វាជា​ករណី​ស្លាប់​ច្រើន​ជាង​៥០​នាក់​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ជាប់​គ្នា និង​ជា​លើក​ដំបូង​ដែល​មាន​ករណី​ឆ្លង​​ប្រចាំ​ថ្ងៃ​លើស​ពី​៩០០០​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រសួង​សុខាភិបាល​នេប៉ាល់​បាន​បង្ហាញ​ថា អ្នក​មាន​វិជ្ជមាន​៩០២៣​នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​តេស្ត​ចំនួន ១៩ ៩៨៧​នាក់ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ។ ប្រការ​នេះ​មាន​ន័យ​ថា ៤៥​%​នៃ​អ្នក​ធ្វើ​តេស្ត​ទាំង​អស់​នោះ​គឺ​មាន​វិជ្ជមាន​​កូវីដ-១៩។

សរុប​អ្នក​ឆ្លង​ទាំង​អស់​ទូទាំង​ប្រទេស​នេប៉ាល់​រហូត​ដល់​ពេល​នេះ​ឈាន​ដល់ ៣៧៧ ៦០៣​នាក់។

លោក​វេជ្ជបណ្ឌិត Jyotindra Sharma ប្រធាន​មន្ទីរ​ពេទ្យ​​វេជ្ជសាស្ត្រ និង​វះ​កាត់​​ជាន់​​ខ្ពស់​នៅ​ទី​ក្រុង Kathmandu បាន​និយាយ​ថា ៖«ឥឡូវ​នេះ​អត់​មាន​គ្រែ​សល់​​​ទេ​​ថ្ងៃ​នេះ​សម្រាប់​មន្ទីរ​ពេទ្យ​ណា​ដែល​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។ បើ​ទោះ​ជាមាន​គ្រែ​នៅ​សល់​​​​ ក៏​គ្មាន​អ៊ុក​ស៊ីសែន​ដែរ ហើយ​​យើង​មិន​ទាន់​ឈាន​ដល់​​វិបត្តិ​កម្រិត​ខ្ពស់​​ផង​»។

​មន្ទីរ​ពេទ្យ​ដែល​ជា​កន្លែង​ឈាន​មុខ​គេ​នៅ​ប្រទេស​នេប៉ាល់​សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ គ្រែ​​​ត្រូវ​បាន​ដាក់​​បន្ថែម​​​ឡើង​​ចង្អៀត​​ក្នុង​អគារ និង​​​ផ្ទុក​អ្នក​ជំងឺ​​ច្រើន។ គ្រែ​ទាំង​អស់​ត្រូវ​បាន​ចាប់​យក ហើយ​ជម្រើស​តែ​មួយ​គត់​ដែល​អាច​ទទួល​បាន​គ្រែ​គឺ​​រង់​ចាំ​តាមលេខ​រៀង​។

លោកវេជ្ជបណ្ឌិត​ Sharma បាន​និយាយ​ថា ៖«នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់ មនុស្ស​​អាច​នឹង​ស្លាប់​នៅ​តាម​ផ្លូ។ វា​មិន​អាច​បង្កើន​​សមត្ថភាព​​ដល់​មន្ទីរ​ពេទ្យ​ឲ្យ​បាន​គ្រប់​គ្រាន់​ភ្លាម​ៗ​ទេ»។

មន្ទីរ​ពេទ្យ​រដ្ឋ Tribhuvan University​ អ្នក​ជំងឺ​កូវីដ-១៩​ជា​ច្រើន​​កំពុង​ដេក​នៅ​លើ​គ្រែ​ដែល​ដាក់​នៅ​តាម​សំយ៉ាប​អគារ​ ឬ​ក្រោម​ដើម​ឈើរ​​ជា​ដើម​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ និង​​បាន​ដាក់​អ៊ុក​ស៊ីសែន។ ពួក​គេ​ចាត់​ទុក​ថា សំណាង​ហើយ​ ពី​ព្រោះ​មាន​អ្នក​ផ្សេង​ជា​​ច្រើន​ដែល​មិន​អាច​រក​គ្រែ​បាន និង​ព្យាយាម​​​ទៅ​រក​មន្ទីរ​ពេទ្យ​ផ្សេង។

វេជ្ជបណ្ឌិត Bishal Dhakal ដែល​បាន​កំព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ចាប់​តាំង​ពី​ជំងឺ​នេះ​ផ្ទុះ​ឡើង​ពី​ដំបូង​បាន​និយាយ​ថា ៖«ស្ថិត​ក្នុង​ការ​ត្រៀម​ខ្លួន ត្រៀម​ធន​ធាន និងស្ថិត​ក្រោម​សមត្ថភាព​ដើម្បី​ទប់​ទល់​ចំពោះ​អ្វី​ដែល​អាច​កើត​ឡើង»។

បំរាម​ត្រូវ​បាន​ដាក់​កាល​ពី​ខែ​មុន​នៅ​ទី​ក្រុង​ធំៗ​ និង​ទី​ប្រជុំ​ជន​សំខាន់ៗ​ ហើយ​ប្រទេស​នេប៉ាល់​ក្នុង​សប្តាហ៍​​នេះ​​ក៏​បាន​ផ្អាក់​ជើង​ហោះ​ហើរ​ទាំង​អស់​​ក្នុង​ស្រុក និង​អន្តរជាតិ។

រដ្ឋាភិបាល​បាន​សន្យា​ជា​ច្រើន​ដង​ហើយ​ថា ​នឹង​បង្កើន​ចំនួន​គ្រែនៅ​​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​នានា​ និង​​ជំរុញ​ការ​ព្យាបាល និងវិធានការ​ការពារ ប៉ុន្តែ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​អ្វី​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សំគាល់​ទេ។

ប្រទេស​នេប៉ាល់​បាន​ចាប់​ផ្តើម​យុទ្ធនាការណ៍​ចាក់​វ៉ាក់​សាំង​កាល​ពី​ខែ​មករា​ដែល​​ជា​​វ៉ាក់សាំង AstraZeneca ១​លាន​ដូស​​ជាជំនួយ​មក​ពី​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​​ដោយ​សារ​​​​ឥណ្ឌាផ្អាក​ការ​នាំ​ចេញ ពី​ព្រោះ​ខ្លួន​កំពុង​រងវិបត្តិ​នេះ​ធ្ងន់​ធ្ងរ​បំផុត។

ការ​ចាក់​វ៉ាក់សាំង​​បាន​បន្ត​​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ចំនួន​៨០​ម៉ឺន​ដូស ហើយ​នេប៉ាល់​កំពុង​ចរចារ​ជា​មួយ​ប្រទេស​រុស្ស៊ី​ដើម្បី​យក​វ៉ាក់សាំង Sputnik V៕

អាន​បន្ថែម៖ នេប៉ាល់​​បារម្ភ​​​​ផ្ទុះ​​កូវីដ​អាក្រក់​ដូច​ឥណ្ឌា ខណៈ​មេដឹកនាំប្រើវិធីព្យាបាលហួស​ចិត្ត​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ​AP & The Nepal Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម