Connect with us

កូវីដ-១៩

កូវីដរលកទី២នៅឥណ្ឌា នឹងបំផ្លាញប្រទេសទាំងមូល ព្រមទាំងពិភពលោកផងដែរ

បានផុស

នៅ

មេដឹកនាំគណបក្សប្រឆាំងឥណ្ឌាដ៏ធំបាននិយាយថា រលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩របស់ប្រទេសនេះ គឺជាការគំរាមកំហែងដល់ពិភពលោក ហើយចាំបាច់ត្រូវគ្រប់គ្រងឲ្យបានជាបន្ទាន់។

លោក Rahul Gandhi បានចេញការព្រមានដ៏គួរឲ្យព្រួយបារម្ភនេះ ខណៈលោកបានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី Modi ឲ្យចាប់ផ្តើមការបិទប្រទេសជាលើកទី២ ស្របពេលករណីឆ្លងនិងស្លាប់នៅតែបន្តកើនឡើងក្នុងកម្រិតកំណត់ត្រា។

លោក Gandhi បាននិយាយថា ចំនួនប្រជាជនដ៏ច្រើននិងចម្រុះរបស់ឥណ្ឌា បានផ្តល់ឱកាសដល់វីរុស ដើម្បីផ្លាស់ប្តូរទៅជាទម្រង់បំប្លែងដែលឆ្លងកាន់តែសាហាវ និងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ហើយបង្កឲ្យមានការបំផ្លិចបំផ្លាញ មិនត្រឹមតែក្នុងព្រំដែនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងសកលលោកតែម្តង។

ប្រទេសឥណ្ឌា បានបង្កើតវីរុសកូវីដបំប្លែងខ្លួនមួយប្រភេទរួចទៅហើយ ដែលជាវីរុសត្រូវបានគេគិតថា ឆ្លងសាហាវជាងប្រភេទមុនៗ ហើយក៏បានរីករាលដាលនៅក្រៅប្រទេសផងដែរ។

រហូតមកដល់ពេលនេះ លោក Modi បានប្រឆាំងនឹងការអំពាវនាវឲ្យមានការបិទប្រទេសជាលើកទី២ ដោយភ័យខ្លាចផលប៉ះពាល់សេដ្ឋកិច្ច ហើយផ្ទុយទៅវិញបានឲ្យទុករដ្ឋនានាដើម្បីធ្វើការសម្រេចចិត្តចាត់វិធានការដោយខ្លួនឯង។

កាលពីម្សិលមិញ ប្រទេសឥណ្ឌា បានរាយការណ៍ពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងកម្រិតកំណត់ត្រាជាបន្តទៀត។ ឥណ្ឌា បានរាយការណ៍អំពីករណីថ្មីចំនួន ៤១៤,១៨៨ករណីកាលពីថ្ងៃសុក្រ ខណៈការស្លាប់មាន ៣,៩១៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម