កូវីដ-១៩
អគ្គិសនី និងរដ្ឋាករទឹក សូមរកដំណោះស្រាយ អនុគ្រោះជួយកម្មករក្នុងគ្រាលំបាក
ប្រមុខរដ្ឋាភិបាលបានទទូចដល់អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុគ្រោះការយកថ្លៃសេវាទឹកភ្លើងពីបងប្អូនកម្មករ-កម្មការិនី ដែលកំពុងជួបការលំបាកក្នុងតំបន់បិទខ្ទប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារសំឡេងនៅព្រឹកនេះថា សុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា និងរដ្ឋាការទឹកស្វ័យតភ្នំពេញ ផ្តោតយកចិត្តទុកដាក់លើបងប្អូនកម្មករដែលមានផ្ទះជួលជាមុន ក្នុងការរកដំណោះស្រាយណាមួយអនុគ្រោះការយកថ្លៃទឹកថ្លៃភ្លើង ដើម្បីរួមចំណែកជួយបងប្អូនកម្មករដែលជួបការលំបាក បាត់ចំណូលក្នុងពេលបិទខ្ទប់។

ប្រមុខរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា វិធានការនេះមិនរាលដាលដល់ម្ចាស់ផ្ទះដែលមានលទ្ធភាព មានម៉ាស៊ីនត្រជាក់ មានការហូបចុកគ្រប់គ្រាន់ ទាមទារការអនុគ្រោះថ្លៃទឹកថ្លៃភ្លើងនោះទេ។
សម្តេចថា៖ “ម៉ោងនេះមិនមែនជាពេលទាមទារសមភាព សមធម៌នោះទេគឺគ្រប់គ្នាត្រួវរួមគ្នា ជួយគ្នាឆ្លងកាត់ការលំបាកនេះទាំងអស់គ្នា”។
ដោយឡែកលើការយកថ្លៃផ្ទះជួលរបស់បងប្អូនកម្មករវិញ សម្តេចតេជោក៏ស្នើសុំយោគយល់។ សម្តេចថ្លែងថា ក្នុងរយៈពេលកន្លងទៅនេះ មានម្ចាស់ផ្ទះមួយចំនួនសម្រេចមិនយកប្រាក់ឈ្នួលកម្មករឬបញ្ចុះថ្លៃ។ យ៉ាងណាមិញ នៅសេសសល់បងប្អូនមួយចំនួនខ្វះការយោគយល់។ ប្រមុខរដ្ឋាភិបាលស្នើសុំផ្អាកបណ្តោះអាស្នការយកប្រាក់ឈ្នួលពីកម្មករកម្មការនី។ ប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយផ្អាកយកថ្លៃឈ្នួល ឬបញ្ចុះថ្លៃប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ហើយប្រសិនបើម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ ខែ ២ ខែ ឬ៣ ខែ ក៏សូមធ្វើការលើកលែង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប