កូវីដ-១៩
ទើបជាពីកូវីដ-១៩ សុខភាពនៅខ្សោយ ងាយអស់កម្លាំង គួរអនុវត្តតាមវិធីនេះ
អ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល ត្រូវការពេលព្យាបាលរយៈពេលខ្លីយ៉ាងតិច២សប្ដាហ៍ ដើម្បីជាសះស្បើយ រីឯអ្នកជំងឺកូវីដ-១៩ ករណីធ្ងន់ធ្ងរត្រូវការចំណាយពេល រាប់សប្ដាហ៍ រាប់ខែ ដើម្បីព្យាបាលឲ្យជាសះស្បើយ។

ប៉ុន្តែ សូម្បីតែព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ក៏ដោយ មនុស្សមួយចំនួននៅតែបន្តមានភាពទន់ខ្សោយ ងាយអស់កម្លាំងនៅក្នុងខ្លួន។ ហេតុនេះ យើងត្រូវចេះថែរក្សាសុខភាពឲ្យបានល្អទប់ទល់នឹងភាពខ្សោយបានដោយតិចនិកប៉ុន្មានខាងក្រោមនេះ៖
តិចនិកត្រូវធ្វើក្រោយជាសះស្បើយពីកូវីដ-១៩

- ញ៉ាំបន្លែផ្លែឈើឲ្យច្រើន ព្រោះវាជាប្រភពវីតាមីន និងជាតិរ៉ែល្អៗច្រើន។
- បើយើងរកផ្លែឈើញ៉ាំមិនបាន យើងអាចញ៉ាំជាទឹកផ្លែឈើស្រស់ជំនួសក៏បានដូចជា ក្រូចច្របាច់ ទឹកប៉ោម ឬទឹកផ្លែទទឹម។ល។ វាក៏អាចបំបាត់អាការៈអស់កម្លាំងបានដែរ។
- មុនពេលចូលគេង គួរញ៉ាំទឹកដោះគោមួយកែវ ព្រោះវាជួយដល់ឆ្អឹង និងកម្ចាត់អាការៈអស់កម្លាំង។
- បន្ថែមអាហារសម្បូរប្រូតេអ៊ីន ជាតិកាកសរសៃ និងសារធាតុប្រឆាំងអុកស៊ីដកម្ម ទៅក្នុងរបបអាហារប្រចាំថ្ងៃ។ អាហារប្រភេទនេះក៏ងាយស្រួលក្នុងការរំលាយ មិនពិបាកដល់រាងកាយត្រូវប្រើថាមពលច្រើនដើម្បីរំលាយអាហារទាំងនោះ។
- បន្ថែមថ្នាំ ឬវីតាមីនបំប៉នដូចជា Vitamin C និងជាតិស័ង្កសី ដើម្បីជួយទ្រទ្រង់រាងកាយចៀសផុតពីភាពខ្សោយ (មុនប្រើគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុន)។
- ញ៉ាំទឹកឲ្យបានច្រើន តាមដែលរាងកាយត្រូវការ ចៀសវាងពីបញ្ហាខ្វះជាតិទឹក
- ក្រោយព្យាបាលជាសះស្បើយគួរបន្តសម្រាក១-២ថ្ងៃ ដើម្បីឲ្យរាងកាយអាចវិលត្រលប់មកសុខភាពធម្មតាវិញ ហើយយើងមិនគួរដាក់សម្ពាធដល់រាងកាយភ្លាមក្រោយជាសះស្បើយទេ។
បន្ថែមពីលើនេះ បន្ទាប់ពីព្យាបាលជាសះស្បើយហើយ យើងគួរតាមដានកម្រិតអុកស៊ីសែននៅក្នុងខ្លួន រក្សាគម្លាតពីក្រុមគ្រួសារសិន (ចៀសវាងវីរុសកូវីដ-១៩ លាប់ឡើងវិញ) និងសម្រាកក្នុងផ្ទះដោយបន្តពាក់ម៉ាស់រយៈ១សប្ដាហ៍ ឬលើសនេះ ក្រោយតេស្ដអវិជ្ជមានជំងឺកូវីដ-១៩៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ
ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង