កូវីដ-១៩
ទិញទំនិញឬអាហារតាមអនឡាញ បង្ការការឆ្លងកូវីដ គួរប្រយ័ត្នរឿងប៉ុន្មាននេះ
អំឡុងពេលកូវីដ ១៩ វាយលុក ម្នាក់ៗច្បាស់មិនហ៊ានចេញក្រៅនោះទេ ដោយជំនួសមកវិញនូវការទិញទំនិញតាមអនឡាញ។ ការទិញទំនិញតាមអនឡាញត្បិតតែជាជម្រើសល្អ តែពេលខ្លះក៏មានហានីភ័យឆ្លងកូវីដ ១៩ ដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលតែងតែទិញទំនិញតាមអនឡាញ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ពិសេសពេលទូរទាត់លុយ និងការយកអាហារ ដោយហេតុថា កន្លងមកនេះ មានការរកឃើញអ្នកលក់ និងដឹកជញ្ជូនទំនិញតាមអនឡាញឆ្លងកូវីដ។

“អ្នកលក់អនឡាញក៏មាន Positive ដែរ បើសិនជាបងប្អូនទិញទំនិញតាមអនឡាញ សូមឲ្យប្រយ័ត្នប្រយែងរឿងវិធានសុខាភិបាល ការទូទាត់លុយ ការយកអាហារ”។

ចំពោះការទិញទំនិញអនឡាញនេះ ឯកឧត្តមស្នើឲ្យទិញអាហារណាដែលមិនមានហានីភ័យឆ្លងកូវីដ ឧទាហរណ៍ថា ទិញអាហារណាអាចកម្តៅបាន អាហារដែលមានគម្របបិទជិត ដែលយើងអាចបាញ់អាល់កុលពីក្រៅបាន ចៀសវាងទិញរបស់ណាដែលទិញភ្លាមយកទៅញ៉ាំភ្លែត។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាគួរចៀសវាសការប្រើប្រាស់ក្រដាសប្រាក់អំឡុងពេលផ្ទុះវីរុស ដើម្បីទប់ស្កាត់ការឆ្លង។ អង្គការមួយនេះក៏បានបន្ថែមទៀតថាគួរប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចប្រសិនជាអាច ឬក្រោយពីប្រើប្រាស់ក្រដាសប្រាក់ត្រូវលាងដៃឲ្យស្អាត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?
ចុចអាន៖ ការរកស៊ីអនឡាញជារបរដ៏ពេញនិយមអំឡុងរោគរាតត្បាត ហេតុអ្វី?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ