Connect with us

កូវីដ-១៩

វ៉ាក់សាំង Sinopharm ក៏មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ដែរ

បានផុស

នៅ

អាជ្ញាធរម៉ារ៉ុកបាននិយាយថា វ៉ាក់សាំង Sinopharm របស់ចិន គឺមានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ហើយ ប្រទេសនេះនឹងបន្តប្រើវា ដើម្បីចាក់ជូនប្រជាជនដែលមានអាយុ៦០ឆ្នាំឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យដែលទទួលបានពីយុទ្ធនាការចាក់វ៉ាក់សាំងម៉ារ៉ុកបានបង្ហាញថា គ្មានការកើនឡើងនូវផលប៉ះពាល់អវិជ្ជមានលើអ្នកចាក់វ៉ាក់សាំងដែលមានអាយុលើស៦០ឆ្នាំទេ បើធៀបនឹងក្រុមមនុស្សដទៃទៀតដែលទទួលបានវ៉ាក់សាំង Sinopharm។

មានមនុស្សត្រឹមតែ៨នាក់ប៉ុណ្ណោះក្នុងក្រុមអាយុនេះ ដែលបានរាយការណ៍ពីផលប៉ះពាល់តិចតួចបន្ទាប់ពីទទួលវ៉ាក់សាំង Sinopharm ពោលគឺស្មើនឹង ២.២ករណីក្នុងចំណោម ១,០០០ករណី។

ប្រទេសម៉ារ៉ុកនិយាយថា វ៉ាក់សាំងនេះបានបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពល្អ៨៦ភាគរយ។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនបានអនុម័តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ សម្រាប់ការប្រើប្រាស់ជាបន្ទាន់។

វ៉ាក់សាំងនេះ បានក្លាយជាថ្នាំបង្ការជំងឺកូវីដ-១៩ដែលត្រូវបានអភិវឌ្ឍដោយប្រទេសមិនមែនលោកខាងលិចដំបូងគេបំផុត ដែលទទួលបានការអនុម័តពី WHO។

នេះក៏ជាលើកទីមួយហើយដែរ ដែល WHO បានផ្តល់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Shine

ចុចអាន៖ វ៉ាក់សាំង Sinopharm របស់ចិន ត្រូវបាន WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម២១ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម