Connect with us

កូវីដ-១៩

រដ្ឋ​ឥណ្ឌា​មួយ​នេះ រាល់​ធ្វើ​តេស្ត​មនុស្ស​២​នាក់​ គឺ​មាន​ម្នាក់​វិជ្ជមាន​កូវីដ-១៩

បានផុស

នៅ

រដ្ឋ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា គឺរដ្ឋ Goa បាន​កំពុង​ឆ្លងយ៉ាង​​ខ្លាំង​ដោយ​រាល់​មនុស្ស​២​នាក់​ទៅ​ធ្វើ​តេស្ត គឺ​មាន​​ម្នាក់​​វិជ្ជមានកូវីដ-១៩។

ករណី​នេះបាន​ធ្វើ​ឲ្យ​រដ្ឋ Goa ក្លាយ​ជា​រដ្ឋ​​មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​គេ​បំផុត​​​​ក្នុង​ចំណោម​​រដ្ឋ​ទាំង​អស់​ទូទាំង​ប្រទេស​ឥណ្ឌា ដែល​កូវីដ-១៩បាន​កំពុង​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​បំផុត។ នេះ​គ្រាន់​តែ​ក្នុង​ចំណោម​​មនុស្ស​ដែល​បាន​ធ្វើ​តេស្ត​ប៉ុណ្ណោះ ដូច្នេះ​មាន​ន័យ​ថា អត្រា​នៃ​ការ​ឆ្លង​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​បាន​ធ្វើតេស្ត​ប្រហែល​ជា​មានខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​សុខាភិបាល​រដ្ឋ Goa លោក Vishwajit P. Rane បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ម្សិលមិញ រដ្ឋ​​របស់លោក​មាន​អត្រា​វិជ្ជមាន​ខ្ពស់បំផុត​ជាប់​កំណត់​ត្រាថ្មី​គឺ ៥១.៤%។ អាជ្ញាធរ​រដ្ឋ​បាន​​លើក​ឡើង​ថា ​បំរាម​បិទ​ខ្ទប់​ទាំង​ស្រុង​​ប្រហែល​ជាត្រូវ​​ការ​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩។

យោង​តាមការិយាល័យ​ព័ត៌មាន​របស់​ររដ្ឋ​នេះ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ មាន​​ការ​ធ្វើ​តេស្ត​មនុស្ស​ប្រហែល​ ៦៩០ ៣៦០ នាក់​។

លោក Vishwajit P. Rane បាន​និយាយ​ថា ៖«នោះ​ជា​តម្រូវ​ការ​សម្រាប់​ពេល​វេលា​របស់​យើង»។ លោក​បន្ថែម​ថា អភិបាល​រដ្ឋ​បាន​កំពុង​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដាក់​បំរាម​បិទ​ខ្ទប់។

«យើង​មាន​បញ្ហានៃ​ការ​ផ្គត់​ផ្គង់​អ៊ុក​ស៊ីសែន និង​បញ្ហា​ផ្សេង​ៗ​ទៀត។ យើង​ត្រូវ​ធ្វើ​ឲ្យ​អត្រា​វិជ្ជមាន​ធ្លាក់​ចុះ។ នោះ​ជា​មធ្យោបាយ​តែ​មួយ​ឆ្ពោះ​ទៅ​មុខ»។

រលក​កូវីដ-១៩​លើក​ទី​២​​​នៅ​ប្រទេស​ឥណ្ឌា​បាន​វាយ​ប្រហារ​ខ្លាំង​នៅ​រដ្ឋ​ធំ​ៗនិង​រដ្ឋ​ដែល​មាន​ប្រជា​ជន​ច្រើន។ ករណី​នៅ​រដ្ឋធានីញូវដេលី បាន​ចាប់​ផ្តើម​ហក់​ឡើង​ចុង​ខែ​មីនា និង​សាយ​ភាយ​យ៉ាង​លឿន​នៅ​ខែ​មេសា ហើយ​​វីរុស​បាន​ឆ្លង​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទូទាំង​ប្រទេស។

គោល​ដៅ​ទេសចរណ៍ល្បី​ល្បាញ​របស់​រដ្ឋ​នេះ​គឺ​ឆ្នេរ​ខ្សាច់ ខណៈ​ប្រជា​ជន​សរុប​ក្នុង​រដ្ឋ​នេះ​ប្រមាណ​១.៥​លាន​នាក់​ដែល​យោង​តាម​ការ​ធ្វើ​ជំរឿន​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​២០១១។

រដ្ឋ​នេះ​បាន​ចាប់ផ្តើមផ្ទុះ​ឡើង​ករណី​ឆ្លង​នៅ​ដើម​ខែ​មេសា ដែល​ជា​ពេល​វេលា​នៅ​រដ្ឋ​ញូវដេលីកំពុងរង​ការ​វាយ​ប្រហារ​ខ្លាំង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋ Goa មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៨០០​នាក់ ដែល​ជា​ទិន្នន័យ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុតរបស់​ខ្លួន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រយៈពេល ៥ ថ្ងៃ សមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះព្យាបាលជំងឺ និងផ្តលវែនតា ជូនពលរដ្ឋដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌូណេស៊ី បង្កើត​កម្មវិធី​ឆែក​សុខភាព​ឥត​គិត​ថ្លៃ​ជូន​ពលរដ្ឋ​ ដើម្បី​បង្ការ​ការ​ស្លាប់​មុន​អាយុ

សុខភាព៩ នាទីutes មុន

លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យពលរដ្ឋកាត់បន្ថយការសេពគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទដើម្បីសុខភាព

ព័ត៌មានជាតិ២២ នាទីutes មុន

NBC ជំរុញពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ ឬទូទាត់ប្រាក់ចៀសវាងនូវហានិភ័យផ្សេងៗ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អស់ពីភ្លើងឆេះព្រៃ ពេលនេះ កាលីហ្វ័រញ៉ា ប្រឈមអាកាសធាតុត្រជាក់ដល់ឆ្អឹង ម្តង

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម