Connect with us

កូវីដ-១៩

ចង់ទៅលេងទេ! ថៃ ត្រៀមលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងហើយ ចាប់ពីខែតុលា

បានផុស

នៅ

ប្រទេសថៃគ្រោងនឹងលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ទៅកាន់ទីក្រុងបាងកក និងគោលដៅទេសចរណ៍ផ្សេងទៀត ចាប់ពីខែតុលា ក្នុងគោលបំណងដើម្បីស្តារឧស្សាហកម្មសំខាន់ៗ ដែលត្រូវបានបំផ្លាញដោយការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisulee Traisoranakul បាននិយាយថា វិធានការណ៍ថ្មីនេះមានន័យថា មានភាពងាយស្រួលក្នុងការចូលទៅកាន់តំបន់ទេសចរណ៍សំខាន់ៗដូចជា ទីក្រុង Pattaya ខេត្ត Phang Nga កោះ Samui ខេត្ត Krabi និងរដ្ឋធានីបាងកក ជាដើម ។

ការប្រកាសនេះធ្វើឡើង នៅពេលកោះរមណីយដ្ឋាន Phuket ត្រៀមបើកឲ្យភ្ញៀវទេសចរចាក់វ៉ាក់សាំងក្នុងខែកក្កដា ខណៈប្រទេសនេះក៏កំពុងស្វែងរកការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន មុនពេលបើកប្រទេសឡើងវិញ និងមុនពេលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចាប់ផ្តើមនៅក្នុងប្រទេសថៃ ។

ទេសចរណ៍ គឺជាប្រភពចំណូល និងការងារដ៏សំខាន់សម្រាប់ប្រទេសថៃ ។ នៅក្នុងឆ្នាំ ២០១៩ ប្រទេសនេះ បានស្វាគមន៍ភ្ញៀវទេសចរចំនួន ៣៩.៩ លាននាក់ ដោយរកចំណូលបានចំនួន ១.៩១ ពាន់លានបាត ស្មើនឹង ៦១.៣២ ពាន់លានដុល្លារអាមេរិក ខណៈចំនួននេះបើធៀបនឹងចំនួនភ្ញៀវមកដល់ ៦.៧ លាននាក់កាលពីឆ្នាំមុន ។

គួររំឭកថា ចាប់តាំងពីឆ្នាំមុន ប្រទេសថៃបានរឹតបន្តឹងដំណើរការទិដ្ឋាការ និងតម្រូវឲ្យភ្ញៀវទេសចរទាំងអស់ និងប្រជាជនដែលវិលត្រឡប់មកប្រទេសវិញ ធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅក្នុងកន្លែងដែលរដ្ឋាភិបាលបានកំណត់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ថៃ ត្រៀមចាក់វ៉ាក់សាំងដល់ជនបរទេសដែលរស់នៅក្នុងប្រទេសខ្លួន

ចុចអាន ៖ ថៃ រំពឹងទទួលវ៉ាក់សាំង Pfizer រហូតដល់ ២០ លានដូស នៅពាក់កណ្តាលឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម