កូវីដ-១៩
ប្រេស៊ីល ត្រៀមផលិតវ៉ាក់សាំងរុស្ស៊ី Sputnik V ដោយគ្មានការយល់ព្រមពីនិយតករ
ក្រុមហ៊ុនឱសថប្រេស៊ីលដែលមានគម្រោងផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sputnik V របស់រុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះនៅសប្តាហ៍ក្រោយ នៅមុនពេលដែលនិយតករសុខភាព Anvisa ផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល ។

នាយកប្រតិបត្តិ និងជាស្ថាបនិកលោក Fernando Marques បាននិយាយថា រោងចក្ររបស់ក្រុមហ៊ុន União Quimica នៅទីក្រុង Sao Paulo ត្រូវបានបញ្ជាក់ដោយនិយតករ Anvisa សម្រាប់ការអនុវត្តផលិតកម្មល្អ ហើយវ៉ាក់សាំងនឹងត្រូវបានផលិតសម្រាប់នាំចេញទៅកាន់ប្រទេសដែលបានយល់ព្រម ។
កាលពីសប្តាហ៍មុននិយតករ Anvisa បានបញ្ឈប់ការអនុម័តការនាំចូលវ៉ាក់សាំង Sputnik V ដែលត្រូវបានស្វែងរកដោយអភិបាលរដ្ឋប្រេស៊ីល ចំពេលមានរលកទីពីរនៃវីរុសដែលបានសម្លាប់ប្រជាជនប្រេស៊ីលជាង ៤១៥,០០០ នាក់ ។

ទន្ទឹមនោះលោក Marques កាលពីថ្ងៃសុក្របានប្រាប់គណៈកម្មការព្រឹទ្ធសភាស្ដីពីជំងឺកូវីដ ១៩ ថា ក្រុមហ៊ុន Uniao Quimica រំពឹងថានឹងទទួលបានគ្រឿងផ្សំសកម្មពីទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមផលិតវ៉ាក់សាំងសម្រាប់នាំចេញនៅឯរោងចក្ររបស់ខ្លួនក្បែរអាកាសយានដ្ឋាន Guarulhos របស់ទីក្រុង Sao Paulo ។
មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលកំពុងធ្វើទីផ្សារលើវ៉ាក់សាំង Sputnik V បង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី មានគម្រោងផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្តាប្រទេសអាមេរិកឡាទីនចេញពីប្រទេសប្រេស៊ីល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ វ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី ត្រៀមទទួលបានភ្លើងខៀវប្រើប្រាស់ពី WHO នាខែក្រោយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ