កូវីដ-១៩
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ថវិកា និងស្បៀងអាហារជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋខ្វះខាត
អំណោយជាថវិកា និងស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ឧសភានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេច នៅចំការមន ខណ្ឌចំការមន អំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន៖ ១- ថវិកាចំនួន ២០,០០០,០០០រៀល
២- អង្ករនាងមិញ ចំនួន ១១,២៥០គីឡូកប ៣- គីខ ចំនួនៈ ៤៥កស ៤ មី ចំនួន ៤៥០រទេសតូច ៥- ពងទាចំនួនះ ៤,៥០០គប់ ៦- សាប៊ូ (សាប៊ូកក់សក់ , សាប៊ូដុសខ្លួន, ថ្នាំដុសធ្មេញ) ចំនួនះ ៤៥០កញ្ចប់។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មិនត្រឹមតែបានរំដោះប្រទេសចេញពីរបបប៉ុលពតទេ នៅពេលនេះពេលប្រជាពលរដ្ឋជួបទុក្ខភ័យសម្តេចបានជួយឧបត្ថមជាជាថវិកានិងស្បៀងអាហារជាច្រើនមុខថែមទៀតជូនប្រជាពលរដ ។ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ លោកសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ឡី ហេងសំរិន ដែលបានឧបត្ថម្ភ អំណោយជាថវិកានិងស្បៀងអាហារជាច្រើនមុខខាងលើនេះ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលតំបន់១ចំនួននៃខណ្ឌនេះ មានតំបន់ក្រហម។ ការផ្តល់នូវជំនួយទាំងអស់ខាងលើនេះ ស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ដែលកន្លងមកសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និង បានតែងតែចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយឈរលើបុព្វហេតុជាតិ សំដៅជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ បណ្តាលមកពីការរាតត្បាត នជំងឺកូវីដ-១៩។

លោកឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” បានប្រមាណ៣០ម៉ឺន គ្រួសារហើយ នៅរាជធានីភ្នំពេញ ហើយក៏មិនទាន់មានប្រទេសណាមួយយកអំណោយទៅប្រគល់អោយប្រជាពលរដ្ឋដល់មុខផ្ទះនោះដែរ ។ តែសម្រាប់កម្ពុជាយើងបាននិងកំពុងអនុវត្តការងារនេះ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លលើឡើងថា អំណោយទាំងនេះ ជាអំណោយ ដែលចៅរបស់ សម្តេចប្រគល់ជូនសម្តេច ទើបសម្តេចសម្រេចប្រគល់មកអោយរដ្ឋបាលរាជធានី ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភះ” នៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ