កូវីដ-១៩
មន្ទីរពេទ្យចំនួន៥ ត្រូវបានរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឲ្យដឹងនៅព្រឹកនេះថ្ងៃទី០៨ ខែឧសភា នេះថា នៅក្នុងដំណាក់កាលនៃរីករាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ នេះ មន្ទីរពេទ្យចំនួន៥ ត្រូវបានរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA)។
បើតាមលោកស្រី ពេជ ចន្ទមុន្នី មន្ទីរពេទ្យទាំង៥នោះរួមមាន ទី១. Great Duke ទី២. មន្ទីរពេទ្យហ្លួងម៉ែ ទី៣មណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលកោះពេជ្រទី១ ទី៤. មណ្ឌលព្យាបាលកូវីត១៩ កម្រិតស្រាលកោះពេជ្រទី២ ទី៥. មណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលទួលពង្រ។
លោកស្រី ពេជ ចន្ទមុន្នី បញ្ជាក់ថា មន្ទីរពេទ្យទាំង៥នេះបានរៀបចំដោយហ្មត់ចត់ ហើយអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងពេទ្យទាំង៥នេះ ត្រូវបានទទួលការព្យាបាលនិងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩។ មកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យទាំង៥នេះ មានចំនួនសរុប៥៦២៨នាក់ និងអ្នកជំងឺដែលបានជាសះស្បើយសរុបចំនួន២៣១០នាក់។
លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ជួរមុខ, ក្រុមសេវាជួរមុខនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានជួយសហការណ៍គ្នា ថែទាំអ្នកជំងឺដោយមិនគិតពីភាពនឿយហត់៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ