កូវីដ-១៩
លោក Putin អួតថា វ៉ាក់សាំងរុស្ស៊ី អាចទុកចិត្តបានដូចជាកាំភ្លើង AK របស់សូវៀត
លោក Vladimir Putin បានអួតអាងថា វ៉ាក់សាំង Sputnik-V របស់រុស្ស៊ីគឺសាមញ្ញ និងអាចទុកចិត្តបានដូចជាកាំភ្លើង AK។

លោកប្រធានាធិបតី Putin បាននិយាយថា ស្របពេលដែលបណ្តាប្រទេសលោកខាងលិចបានបង្កើតវ៉ាក់សាំងប្រកបដោយភាពច្នៃប្រឌិតនោះ Version របស់រុស្ស៊ីគឺអាចទុកចិត្តបានដូចជាកាំភ្លើងស្វ័យប្រវត្តិ ដែលត្រូវបានប្រើទូទៅក្នុងសហភាពសូវៀត។
លោកបានធ្វើអត្ថាធិប្បាយបែបនេះ ខណៈពេលទីក្រុងមូស្គូ បានបង្ហាញវ៉ាក់សាំងទីបួនរបស់ខ្លួនដែលមានឈ្មោះថា Sputnik Light កាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសរុស្សី បានចុះបញ្ជីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៣រួចមកហើយ ហើយកាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានអនុម័តវ៉ាក់សាំងទីបួនដែលចាក់ត្រឹមមួយដូស។
ទីក្រុងមូស្គូបានចែកចាយវ៉ាក់សាំង Sputnik V នៅជុំវិញពិភពលោក ដោយមានប្រទេសជាង៦០ហើយ បានយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។

កាលពីខែសីហា ប្រទេសរុស្ស៉ីបានចុះបញ្ជីវ៉ាក់សាំងរបស់ខ្លួន មុនពេលទទួលបានលទ្ធផលពីការសាកល្បងទ្រង់ទ្រាយធំ ប៉ុន្តែទស្សនាវដ្តីវេជ្ជសាស្រ្តឈានមុខឈ្មោះ The Lancet បាននិយាយថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងមានប្រសិទ្ធភាពជាង៩០ភាគរយ។
ក្រៅពីវ៉ាក់សាំង Sputnik, ប្រទេសរុស្ស៊ីក៏បានចុះបញ្ជីវ៉ាក់សាំងក្នុងស្រុកពីរផ្សេងទៀតផងដែរគឺ EpiVacCorona និង CoviVac៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រេស៊ីល ត្រៀមផលិតវ៉ាក់សាំងរុស្ស៊ី Sputnik V ដោយគ្មានការយល់ព្រមពីនិយតករ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់