កូវីដ-១៩
ទុក្ខណាស់ ឥណ្ឌា ! កំពុងរងគ្រោះខ្លាំងដោយកូវីដផង ពេលនេះជួបគ្រោះផ្ទុះកន្លែងយកថ្មកំបោរស្លាប់ ១០ នាក់ទៀត
យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់នៅទីក្រុង Kadapa រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ដោយសារការផ្ទុះដ៏ធំមួយនៅក្នុងទីតាំងយកថ្មកំបោរមួយកន្លែង ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់ភូមិ Mamillapalle នៃប្លុកឧស្សាហកម្ម Kalasapadu របស់ទីក្រុង Kadapa ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Hindustan Times បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើង ខណៈពេលដែលឧបករណ៍បំផ្ទុះកំពុងត្រូវបានផ្លាស់ប្តូរទៅកន្លែងយកថ្ម ។
ទន្ទឹមនោះ គេកំពុងភ័យខ្លាចថា កម្មករជីកយកថ្មជាច្រើននាក់នៅតែជាប់នៅក្នុងគំនរបាក់បែក ។
ប្រធានរដ្ឋ Andhra Pradesh លោក YS Jagan Mohan Reddy បានសម្តែងភាពតក់ស្លុតចំពោះសោកនាដកម្មនេះ និងបានបញ្ជាឲ្យស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយលោកក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ ដោយសារការផ្ទុះនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ឥណ្ឌា ជួបការរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀត
ចុចអាន ៖
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់