កូវីដ-១៩
ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១១នាក់បន្ថែមទៀត
អ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀត ត្រូវបានមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ហើយចំនួនអ្នកឆ្លងកើតឡើងជាលំដាប់រហូតជាង១០០នាក់ និងស្លាប់ ០៥នាក់ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ ចំនួន១១នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នកប៉ះពាល់ផ្ទាល់ជាករណីឆ្លងក្នុងសហគមន៍ ។

ដូច្នេះរដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលខាងលើសូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកបំផុត ។
លោក អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះថា ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន១០នាក់ អ្នកឆ្លងសរុប១១៥នាក់, អ្នកជាសះស្បើយ 00នាក់, អ្នកកំពុងព្យាបាល ១០៦នាក់, ផ្ទេរទៅព្យាបាលនៅភ្នំពេញ០៤នាក់ និងមានអ្នកស្លាប់០៥នាក់ (ថ្មី ០២នាក់) ។ លោកប្រធានមន្ទីរបានបន្ថែបថា អ្នកកំពង់ធ្វើចត្តាឡីស័ក សរុបចំនួន ១០១៩នាក់, ការយកសំណាក ៥០នាក់ ។

អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសត្រូវអនុវត្តន៍តាមវិធានការសុខាភិបាល «៣ការពារ ៣កុំ» ជាប្រចាំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ ៖ ភួង រដ្ឋា






-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត