កូវីដ-១៩
អធិការនគរបាលក្រុងសិរីសោភ័ណ បានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅទីតាំងភូមិសាស្ត្រសំខាន់ៗ កាលពីយប់ថ្ងៃទី៨ឧសភា
អធិការនគរបាលក្រុងសិរីសោភ័ណ និងសមត្ថកិច្ចជាច្រើននាក់ទៀត បានបើកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមដងផ្លូវជាតិ ផ្សារ ទីតាំងភូមិសាស្ត្រសំខាន់ៗមួយចំនួន នៅក្រុងសិរីសោភ័ណ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍លក្ខណៈទ្រង់ទ្រាយធំ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
លោក យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ការបើកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវនេះ ដើម្បីបង្កើនអនាម័យបរិស្ថាន និងឲ្យបរិយាកាសល្អនិងដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ពេលដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលខេត្តបន្ទាយមានជ័យ ហើយការបាញ់ថ្នាំនេះ អនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ពិសេសបាញ់សម្លាប់ ជំងឺកូវីដ១៩ឲ្យវាវិនាសហិនហោចចេញពីខេត្តបន្ទាយមានជ័យនេះទៅ។



លោក យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបន្តការពារខ្លួនឲ្យបានហ្មត់ចត់ដោយអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួនផងដែរ។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីរដ្ឋបាលក្រុងក្រុងសិរីសោភ័ណបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅទីតាំងពាក់ព័ន្ធវិជ្ជមានកូវីដ១៩ និងក្នុងសិរីសោភ័ណរួចមកសង្ឃឹមថា ជំងឺកូវីដ១៩នេះនិងរលាយចេញពីក្រុងសិរីសោភ័ណនេះ ជាមិនខានឡើយ៕




អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ១៥ ភូមិ ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន មានអ្នកឆ្លងកូវីដ រាលដាលធ្ងន់ធ្ងរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ