កូវីដ-១៩
ទីបំផុត ប្រទេសដែលកំពុងរងគ្រោះខ្លាំងដោយកូវីដនៅអាហ្វ្រិក រកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា
ក្រសួងសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូងនិយាយថា ខ្លួនបានរកឃើញវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌាដែលគេស្គាល់ថា ជាជំងឺកាចសាហាវនិងឆ្លងខ្លាំងចំនួន ៤ ករណី កាលពីល្ងាចថ្ងៃសៅរ៍។

លោក Zweli Mkhize រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ៤ ករណីនៃវ៉ារ្យង់ឥណ្ឌាហៅថា B.1.617.2 ត្រូវបានគេរកឃើញនៅក្នុង ខេត្ត Gauteng ២ករណី និងខេត្ត KwaZulu-Natal ២ករណី សុទ្ធសឹងជាការមកដល់ថ្មីៗពីប្រទេសឥណ្ឌា។
អាហ្វ្រិកខាងត្បូងគឺជាប្រទេសទី ៤ ដែលស្ថិតនៅលើទ្វីបនេះ ហើយបានរកឃើញ B.1.617.2 រួមជាមួយប្រទេស កេនយ៉ា អ៊ូហ្គង់ដា និងម៉ារ៉ុក។ ប្រទេសនេះក៏ជាប្រទេសដែលរងគ្រោះដោយវីរុសដ៏អាក្រក់បំផុតរបស់ទ្វីបអាហ្វ្រិក ដែលមានចំនួនច្រើនជាង ៣៤ ភាគរយនៃករណីទាំងអស់នៅក្នុងតំបន់។

ទោះយ៉ាងណាអាហ្វ្រិកខាងត្បូងមិនទាន់ចូលរួមក្នុងការកើនឡើងនៃចំនួនប្រទេសនៅលើពិភពលោក ដែលបានហាមឃាត់ការហោះហើរពីប្រទេសឥណ្ឌា ដើម្បីកំណត់ការរីករាលដាលនៃវ៉ារ្យង់របស់វាឡើយ។
រលកទី ២ របស់ប្រទេសអាហ្វ្រិកបានឈានដល់កំពូលកាលពីដើមឆ្នាំនេះ ត្រូវបានជំរុញដោយវីរុសដែលចម្លងតាមមេរោគក្នុងស្រុកដែលមានឈ្មោះថា B.1.351 ។

លោក Mkhize បានលើកឡើងថា “ និន្នាការដ៏គួរឲ្យព្រួយបារម្ភនៃការកើនឡើង នូវចំនួនករណីដែលបានរកឃើញនៅក្នុងខេត្តមួយចំនួន” ។ លោកបានព្រមានពីរលកទីបី នៃការឆ្លងដែលទំនងជានឹងកើតឡើងនៅរដូវរងានៃអឌ្ឍគោលខាងត្បូងនាពេលខាងមុខនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv
ចុចអាន៖ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា
ចុចអាន៖១០ យ៉ាងត្រូវដឹងពីជំងឺកូវីដបំប្លែងខ្លួនថ្មី ដែលឆ្លងខ្លាំងទ្វេដងរបស់អង់គ្លេស

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?