កូវីដ-១៩
២ថ្ងៃ ខេត្តបាត់ដំបងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ ក្នុងនោះមានក្មេង៣នាក់
ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦នាក់ និងនៅក្នុងនោះមានក្មេង៣នាក់ ដែលមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបង្ហាញ។
បើតាមព័ត៌មានបឋមពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ពីថ្ងៃទី០៧និងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៦ករណីថ្មីទៀត តាមរយៈការធ្វើតេស្តដោយឧបករណ៍GeneXpertដោយករណីទី១ រកឃើញលើស្ត្រីម្នាក់ រួមជាមួយកូននិងចៅចំនួន៣នាក់ផ្សេងទៀតដែល ទើបត្រឡប់មកពីទីក្រុងភ្នំពេញ រីឯករណីទី២រកឃើញលើបុរសចំនួន២នាក់ទើបវិលត្រឡប់មកពីទីក្រុងថេបប្រទេសថៃ កាលពីម្សិលមិញ។
ពលរដ្ឋដែលរកឃើញមានផ្ទុកមេរោគកូវីដ១៩ចំនួន១គ្រួសារ បានរកឃើញលើមនុស្សមានគ្នាចំនួន០៤នាក់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដែលមានឈ្មោះ ហ៊ុន លី ភេទស្រី អាយុ៤៤ឆ្នាំជាជីដូន និងកូនរួមទាំងចៅ៣នាក់ទៀត ឈ្មោះ វង្ស ជី ភេទប្រុស អាយុ១០ឆ្នាំ ឈ្មោះ វង្ស ស្រីនាត ភេទស្រី អាយុ០៧ឆ្នាំ និងឈ្មោះ ឡុក វិទ្ធី ភេទស្រី អាយុ០១ឆ្នាំ ទាំងអស់គ្នាបានធ្វើដំណើរពីទីក្រុងភ្នំពេញឆ្ពោះមកកាន់លំនៅឋាន ក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ស្ត្រីព្រមទាំងកូននិងចៅដែលវិជ្ជមានជំងឺកូវីដ-១៩នេះ កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ពួកគេបានធ្វើដំណើរចេញពីភ្នំពេញតាមរយៈមធ្យោបាយរថយន្តសាំយ៉ុង១គ្រឿងមិនចាំស្លាកលេខ ដោយរួមដំណើរជាមួយមនុស្សចំនួន១១នាក់ផ្សេងទៀតធ្វើដំណើរឆ្លងកាត់ក្រុងបាត់ដំបង ឆ្ពោះទៅកាន់ព្រំប្រទល់រវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ហើយបានសុំព្រះសង្ឃគង់នៅក្នុងវត្តសិរីសួស្តីបានសម្រាក១យប់លុះព្រឹកឡើងថ្ងៃទី០៦ខែឧសភាស្ត្រីនិងកូនចៅ បានបន្តដំណើរដោយជិះម៉ូតូឌុបពីវត្តឆ្ពោះទៅកាន់ផ្សារស៊ីនឃីមក្នុងស្រុងកំរៀង។ ការមកដល់ចំណុចផ្សារស៊ីនឃីម ក្នុងស្រុកកំរៀងរបស់អ្នកទាំង៤នាក់នេះត្រូវបានប្រជាការពារក្នុងភូមិតាសែនម្នាក់ មានការសង្ស័យក៏នាំអ្នកទាំងអស់គ្នាជិះម៉ូតូកង់បីដឹកជញ្ជូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពត្រាងតែម្តង។ ជាមួយគ្នាក្រុមគ្រូពេទ្យក្នុងមណ្ឌលសុខភាព បានយកសំណាកអ្នកទាំង៤នាក់ ទៅពិនិត្យរហូតដល់ថ្ងៃទី០៧ ខែឧសភាទើបមន្ទីរពិសោធន៍មន្ទីរពេទ្យខេត្តបង្អែក ខេត្តបាត់ដំបង បញ្ជក់លទ្ធផល គឺវិជ្ជមានជំងឺកូវីដ-១៩ទាំង៤នាក់តែម្តង។
ដោយឡែកលទ្ធផលបឋមឆ្លងតាមការតេស្តលើបុរស២នាក់ ករណីចុងក្រោយដែលពួកគេទើបវិលត្រឡប់ពីប្រទេសថៃ ក៏បានបង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលអ្នកទាំង២នាក់ជាពលករលក់ផ្កានៅទីក្រុងថេប ដែលកំពុងធ្វើចត្តាឡីស័កកម្រិត១វិទ្យាល័យពេជ្រចិន្តាក្នុងស្រុកភ្នំព្រឹកក្រោយមិនទាន់បង្ហាញលទ្ធផល។ ពាក់ព័ន្ធអ្នកទាំង២នាក់ដោយអនុវត្តវិធានការបន្ទាន់ចំពោះមុខមន្ត្រីមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យប្រតិបត្តិស្រុកសំពៅលូន បានចុះស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ចំនួន០៣នាក់ទៀតហើយ បាននាំយកទៅធ្វើតេស្តយកវត្ថុសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។ បច្ចុប្បន្នខេត្តបាត់ដំបងមានករណីឆ្លងជំងឺកូវីដ១៩ក្ នុងព្រឹត្តិការណ៍២០កុម្ភៈមានចំនួន៦ករណី និងករណីនាំចូលចំនួន៨នាក់សរុបទាំងអស់១៤ករណី៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ អ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុជាង ៣០ នាក់ឆ្លងកូវីដ ១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា