កូវីដ-១៩
ធ្វើតេស្តទី១លើក្រុមគ្រួសារសពស្ត្រីខ្មែរឥស្លាម លក់សាច់គោមានមនុស្ស៥នាក់ ឆ្លងជំងឺកូវីដ១៩
ក្រុមគ្រូពេទ្យដែលបានចុះទៅយកសំណាក ដើម្បីធ្វើការពិសោធន៍រកវិជ្ជមានកូវីដ១៩ឃើញថា មានមនុស្ស៥នាក់ ដែលជាក្រុមគ្រួសារសពស្ត្រីឈ្មោះ ម៉ីត សៃម៉ាស់ អាយុ៥៣ឆ្នាំ ដែលជាអាជីវករលក់សាច់គោ នៅផ្សារជនជាតិខ្មែរឥស្លាម(ផ្សារចាមព្រែកប្រា)។
យោងតាមសេចក្តីរាយការណ៍ពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រាបានឲ្យដឹងថា កាលពីវេលាម៉ោង១៦រសៀលថ្ងៃទី៨ខែឧសភានេះ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅបានចុះទៅយកសំណាកក្រុមគ្រួសារសពស្ត្រីឈ្មោះ ម៉ីត សៃម៉ាស់ អាយុ៥៣ឆ្នាំ ជាអាជីវករលក់សាច់គោនៅផ្សារខ្មែរឥស្លាម មានទីតាំងនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានមរណភាពកាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី៧ខែឧសភា។ លោកចៅរងសង្កាត់ព្រែកប្រាបានបញ្ជាក់ថា ក្រុមគ្រួសារសពស្ត្រីវ័យ៥៣ឆ្នាំនេះ មានសមាជិករហូតដល់១៥នាក់ ហើយលទ្ធផលចេញមក គឺមានវិជ្ជមាន៥នាក់ ក្នុងនោះមានស្រី៣ប្រុស២នាក់។ នេះជាលទ្ធផលផ្លូវការ ដែលគ្រូពេទ្យចុះទៅយកសំណាកក្នុងភាពមិនសប្បាយចិត្តពីក្រុមគ្រួសារសព ដែលដំបូងឡើយក្រុមគ្រួសារសព បានព្យាយាមប្រកែកឡើងតឹងសរសៃកថា ស្ត្រីដែលស្លាប់ពុំមានជំងឺកូវីដ១៩។ ប៉ុន្តែក្រោយមកទើបឯកភាពដោយសារ គ្រូពេទ្យយកសំណាកទៅធ្វើការពិសោធន៍ដល់ប៉ាស្ទឺរ។



លោក យូសុះ អាប់ឌុលឡោះ បានបញ្ជាក់ថា មនុស្សទាំង៥នាក់ ដែលរកឃើញវិជ្ជមានកូវីដ១៩ ត្រូវបានរថយន្តសង្គ្រោះរបស់ក្រសួងសុខាភិបាល ដឹកយកទៅព្យាបាល កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី៨ខែឧសភា។ ទោះជាណាក៏ក្រុមគ្រូពេទ្យ បានជំរុញឲ្យអាជ្ញាធរសង្កាត់ព្រែកប្រា ត្រូវប្រកាសឲ្យអ្នកពាក់ព័ន្ធសពស្ត្រីឈ្មោះ ម៉ឺត សៃម៉ាស់ ឲ្យមកធ្វើសំណាកជាបន្ទាន់ ចៀសវាងឆ្លងរាលដាលដល់សហគមន៍៕
អត្ថបទ៖ នរា
សូមចុចអាន៖ ២ថ្ងៃ ខេត្តបាត់ដំបងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ ក្នុងនោះមានក្មេង៣នាក់

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ