កូវីដ-១៩
ត្រឹម៣ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនមនុស្សជាង៣៥០នាក់ ដែលល្មើសនឹងបម្រាមគោចរ
នៅក្នុងរយៈពេល ៣ ថ្ងៃនេះសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមគោចរបស់សាលារាធានីភ្នំពេញបានជាង៣៥០នាក់ ក្នុងនោះមានជាង៥០នាក់បញ្ជូនទៅធ្វើចត្តាឡីស័កនិងមួយចំនួនទៀតពិន័យអន្តរកាលទៅតាមច្បាប់។

លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ ឧសភា នេះថា បន្ទាប់ពីរាជថរដ្ឋាភិបាលបានពីបិទបញ្ចប់ការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាមខ្មៅខេត្តកណ្តាលរួចមក សមត្ថកិច្ចនៅបន្តអនុវត្តល្បាតតាមតំបន់ក្រហមតំបន់លឿងទុំនិងតំបន់លឿងជាប្រចាំ ពិសេសអនុត្តបម្រាមគោចរពេលយប់ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ តាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកសថេតស្នងការរាជធានីភ្នំពេញ។ ក្នុងនោះមានការចល័តកងកម្លាំងសមត្ថកិច្ចរាល់យប់នៅគ្រប់ខណ្ឌដែលដឹកនាំដោយលោកលោកស្រីស្នងការរង ដើម្បីត្រួតពិនិត្យការអនុវត្តបម្រាមគោលចរនេះ។


លោកបានបន្តថា ជាក់ស្តែងចាប់ពីថ្ងៃទី៦ទី៧និងទី៨ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋដែលបានល្មើសនឹងបម្រាមគោច ដោយធ្វើដំណើរពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺបាន៣៥៨នាក់ ក្នុងនោះធ្វើការសាកសួរនៅតាមអធិការដ្ឋានខណ្ឌចំនួន១៨នាក់ ធ្វើការណែនាំអប់រំឲ្យលិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ២៨០ នាក់ បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន ៥៥ នាក់ និងធ្វើការពិន័យអន្តរកាលចំនួន៥នាក់ផងដែរ។
អ្នកនាំពាក្យស្នងការក្រុងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើដំណើរល្មើសនឹងបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ ព្រោះថាបើទោះបីជារាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលក៏ដោយ ក៏នៅតែដាក់បម្រាមគោចរដដែលទេដើម្បីទប់ស្កាត់ការឆ្លងរាលាលជំងឺកូវីដ១៩។
លោក វរសេនីយ៍ឯក សាន សុខសីហាបានបន្តទៀតថា « អីចឹងសូមបងប្អូនប្រជាពលរដ្ឋយល់ថា ការអនុវត្តបម្រាមគោចរនៅតែបន្តអនុវត្តដដែលទេទាំងតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿងខុសគ្នាត្រង់ថា ពីមុនអនុវត្តចាប់ពី៨យប់ដល់ម៉ោង៥ទៀបភ្លឺដែលបច្ចុប្បន្ននេះបន្ថយពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ។ សមត្ថកិច្ចចល័តគ្រប់កន្លែងទាំងអស់សូមឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទៅតាមការណែ នាំរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យបានខ្ជាប់ខ្ជួនចៀសវាងការផាកពិន័យ»។


គួររំលឹកថាក្នុងកំឡុងពេលរាជរដ្ឋាភិបាលបិទខ្ទប់នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៥ ខែ មេសា រហូតមកដល់ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរមានសមត្ថកិច្ចបានចាប់មនុស្សបានចំនួនជិត៥០០នាក់ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល ក្នុងនោះបញ្ជូនទៅតុលាការចំនួន១៣នាក់ឃុំខ្លួនចំនួន១០នាក់កំពុងបន្តនីតិវិធីបន្តចំនួន៣នាក់អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជិត១០០នាក់បញ្ជួនទៅចត្តាឡីស័កចំនួន១៤ថ្ងៃចំនួនជាង៣០នាក់និងធ្វើការពិន័យជាទឹកប្រាក់អន្តរកាលចំនួនជិត៣៣០នាក់ផងដែរ៕
អត្ថបទ៖សំអឿន
ចុចអាន៖ដាក់បម្រាមគោចរ មានអ្នកបំពាន សរុបបញ្ជូនឡើងតុលាការបាន ១៣ នាក់

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?