កូវីដ-១៩
អាជ្ញាធរខេត្តឧត្តរមានជ័យ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ជាពលករទើបមកពីថៃ
ពលករខ្មែរ មកពីថៃចំនួន០២នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលចេញនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
អ្នកមានវិជ្ជមានកូវីដ១៩ ទាំង២នាក់ប្តី ប្រពន្ធនោះឈ្មោះដូចខាងក្រោម៖ ទី១ ឈ្មោះ ខេន ចន្ធូ ភេទស្រី អាយុ២៨ឆ្នាំ ទី២ ឈ្មោះ ភាព សុគុណ អាយុ២៥ឆ្នាំ ជាប្ដី របស់លោកស្រី ខេន ចន្ធូ។ អ្នកទាំងពីរ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អាជ្ញាធរខេត្តបានឲ្យដឹងថា៖ ករណីនេះ ជាករណីនាំចូល ពីព្រោះពួកគាត់ ជាពលករដែលបានវិលត្រលប់មកពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់ និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ ដោយបានស្នាក់នៅជាមួយពលករ១០នាក់ផ្សេងទៀត(មានកុមារ៤នាក់)។

បន្ទាប់ពីលទ្ធផលសំណាកបញ្ជាក់ថា ប្ដីប្រពន្ធខាងលើ មានវិជ្ជមានកូវីដ១៩ ក្រុមគ្រូពេទ្យបានបញ្ជូនពួកគាត់ទាំងពីរនាក់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ។ចំណែកអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ឧត្តមរដ្ឋា ដើម្បីតាមដានសុខភាព និងពិនិត្យសំណាករកមេរោគកូវីដ-១៩ ព្រមទាំងបន្តស្រាវជ្រាវប្រវត្តិ និងអ្នកពាក់ព័ន្ធបន្ថែមទៀត។
អាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល វិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់ខេត្តឲ្យបានម៉ឺងម៉ាត់ និងត្រូវប្រកាន់ខ្ជាប់នូវ ការរក្សាគម្លាតរក្សាអនាម័យ លាងដៃដោយអាល់កុល ឬជែល ជាប្រចាំ។ អនុវត្ត “៣ការពារ ៣កុំ៕
អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ ស្ដ្រីខ្មែរវ័យ៥៤ឆ្នាំ រស់នៅខេត្តតាកែវម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត