កូវីដ-១៩
ខេត្តព្រះសីហនុ អ្នកស្លាប់កើនដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ឧសភានេះថា គិតត្រឹមថ្ងៃទី៨ខែឧសភាឆ្នាំ២០២១នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន២៣១០នាក់ ស្រី១៣១៦នាក់ និងស្លាប់ចំនួន៩នាក់។

ក្នុងចំណោមអ្នកឆ្លងចំនួន២៣១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន២០២៨នាក់ ជនជាតិចិនចំនួន២៣៣នាក់ជនជាតិវៀតណាមចំនួន៣០នាក់ជនជាតិន័រវ៉េ១នាក់ជនជាតិ ភូមាចំនួន១៣នាក់ ជនជាតិថៃចំនួន២នាក់ ហ្វីលីពីន១នាក់ និងជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់។
លោកបានបន្តទៀតថា មានអ្នកជាសះស្បើយចំនួន១០៣៥នាក់ស្រី៦៦៣នាក់ ក្នុងនោះជនជាតិខ្មែរចំនួន៨២៤នាក់ ចិន១៨៣នាក់ វៀតណាម១៣នាក់ ន័រវ៉េ១នាក់ភូមា១១នាក់ហ្វីលីពីន១នាក់ថៃ១នាក់ និងឥណ្ឌូនេស៊ី១នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិញ មានចំនួន១២៦៦នាក់ស្រី៦៤៨នាក់ ក្នុងនោះខ្មែរចំនួន១១៩៥នាក់ ចិន៥០នាក់ វៀតណាម១៧នាក់ ភូមា២នាក់ ថៃ១នាក់ ឥណ្ឌូនេស៊ី១នាក់ និងស្លាប់ចំនួន៩នាក់ ជាជនជាតិខ្មែរទាំងអស់។
លោក ឃាងភារម្យបានបន្តឲ្យដឹងថា តួលេខខាងលើនេះ ដោយរាប់បញ្ចូលចំនួនអ្នកឆ្លងថ្មីនៅថ្ងៃទី៨ឧសភាចំនួន១២៦នាក់ ស្រី៤២នាក់ និងមានអ្នកជាសះស្បើយចំនួន១៣០នាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីថ‑១៩សរុបចំនួន១៩២៣៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៧៦៤១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២០នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ