កូវីដ-១៩
អីក៏វេទនាម្ល៉េះ! ឥណ្ឌា ផ្ទុះជំងឺសាហាវមួយទៀត អ្នកជាសះស្បើយពីកូវីដអាចពិការភ្នែក និងឈានដល់ស្លាប់
មន្រ្តីសុខាភិបាលរដ្ឋ Maharashtra និង Gujarat បាននិយាយកាលពីថ្ងៃសៅរ៍ថា ករណីនៃជំងឺឆ្លង Mucormycosis ឬមេរោគដុះផ្សិត កំពុងកើនឡើងក្នុងចំណោមអ្នកជាសះស្បើយពីជំងឺកូវីដ-១៩។
Mucormycosis គឺជាជំងឺបណ្តាលឲ្យពិការភ្នែកឬមានអាការធ្ងន់ធ្ងរ ហើយក្នុងករណីខ្លះ ឈានទៅដល់ការស្លាប់ទៀតផង។
លោក Mathur Savani ប្រធានមន្ទីរពេទ្យពហុជំនាញ Kiran Super ក្នុងទីក្រុង Surat បាននិយាយថា អ្នកជំងឺ Mucormycosis រាប់រយនាក់ កំពុងសម្រុកមកមន្ទីរពេទ្យរបស់គាត់ពីគ្រប់ទីកន្លែងនៃរដ្ឋ Gujarat។
លោក Savani ប្រាប់គេហទំព័រ PTI ថា “ពួកគេទាំងនោះ សុទ្ធតែជាអ្នកទើបជាសះស្បើយពីជំងឺកូវីដ-១៩”។ លោកបន្តថា ក្នុងនោះ មានអ្នកជំងឺ៧នាក់ មើលអ្វីលែងឃើញ។
ស្របពេលជាមួយគ្នានោះ លោក Ketan Naik មន្ដ្រីទទួលបន្ទុកផ្នែកវេជ្ជសាស្ត្រប្រចាំមន្ទីរពេទ្យបានឲ្យដឹងថា មន្ទីរពេទ្យស៊ីវិលក្នុងទីក្រុង Surat បានរៀបចំកន្លែងដាច់ដោយឡែក សម្រាប់ដាក់អ្នកជំងឺបែបនេះ។
ចំណែកវេជ្ជបណ្ឌិត Tatyarao Lahane ប្រធាននាយកដ្ឋានអប់រំនិងស្រាវជ្រាវវេជ្ជសាស្ត្ររដ្ឋបាននិយាយថា នៅរដ្ឋ Maharashtra យ៉ាងហោចណាស់មានមនុស្ស៨នាក់បានស្លាប់ដោយសារជំងឺ Mucormycosis ខណៈ ២០០នាក់ទៀតកំពុងទទួលការព្យាបាល។
ពួកគេបានរួចផុតជីវិតពីកូវីដ-១៩ ប៉ុន្តែការឆ្លងមេរោគដុះផ្សិត បានវាយប្រហារប្រព័ន្ធភាពស៊ាំដ៏ខ្សោយរបស់ពួកគេ។
គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺ Mucormycosis រួមមានឈឺក្បាល គ្រុនក្តៅ ឈឺនៅក្រោមភ្នែក ច្រមុះឬស្ទះប្រហោងឆ្អឹង និងមើលលែងឃើញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ New Indian Express
-
ព័ត៌មានជាតិ១៦ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
កីឡា១៨ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា