កូវីដ-១៩
មិនធម្មតា! ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ឥណ្ឌា ក៏មានប្រសិទ្ធភាពខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនដែរ
ថ្នាំគ្រាប់ថ្មីប្រឆាំងជំងឺកូវីដ-១៩ អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៏ការពារជាតិ (DRDO) ដែលទើបតែត្រូវបានអនុម័តដោយស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) គឺមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទផ្សេងៗ ហើយជួយអ្នកជំងឺកូវីដ មិនចាំបាច់ដាក់អុកស៊ីសែន។ នេះបើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្ត DRDO។

ថ្លែងទៅកាន់គេហទំព័រ ANI, លោកវេជ្ជបណ្ឌិត Anant Narayan Bhatt អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានវេជ្ជសាស្ត្រនុយក្លេអ៊ែរនិងវិទ្យាសាស្ត្រសម្ព័ន្ធមិត្ត (INMAS-DRDO) របស់ DRDO បាននិយាយថា “នៅក្នុងដំណាក់កាលទី៣នៃការធ្វើតេស្តថ្នាំ 2-deoxy-D-glucose (2-DG) អ្នកជំងឺមួយចំនួនធំត្រូវបានសាកល្បងហើយយើងបានរកឃើញថា អ្នកជំងឺជាច្រើនមិនត្រូវការអុកស៊ីសែននោះទេ។ ថ្នាំនេះក៏មានប្រសិទ្ធភាពខ្លាំងលើវីរុសកូវីដ-១៩បំប្លែងខ្លួននានាផងដែរ”។

គួរបញ្ជាក់ថា ការអនុម័តថ្នាំនេះបានធ្វើឡើង ស្របពេលប្រទេសឥណ្ឌា កំពុងប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ-១៩រលកទី២ដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ ANI News
ចុចអាន៖ ក្តីសង្ឃឹម! ទីបំផុត ឥណ្ឌា អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ ព្យាបាលជំងឺកូវីដ-១៩ហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី