កូវីដ-១៩
ធ្វើតេស្តរហ័សលើកម្មករ៧៨នាក់មកពីរោងចក្រចំនួន៥នៅស្រុកអង្គស្នួលរកឃើញវិជ្ជមាន២នាក់
អាជ្ញាធរខេត្តកណ្តាលបានចុះយកសំណាកតាមរយៈឧបករណ៍ រ៉ាភីដ តេស្ត (Rapid Test)ទៅលើកម្មករចំនួន៧៨នាក់មកពីរោងចក្រចំនួន៥នៅក្នុងស្រុកអង្គស្នួលដោយលទ្ធផលតេស្តអវិជ្ជមានចំនួន៧៦នាក់ និង២នាក់មានវិជ្ជមានកូវីដ១៩។ កម្មករទាំងនោះមកពីរោចក្រ រីជេន រោងចក្រហូលីវ៉ែល រោងចក្រញ៉ូវអាយឃីត រោងចក្រម៉ាស្ទ័រ ហ្វ្រែង និងរោចក្រ ប៉ូវឃ័រ ។

ការធ្វើតេស្តនេះមានការចូលរួមពិនិត្យដោយផ្ទាល់ពីលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ក្នុងបរិវេណអនុវិទ្យាល័យ បែកចាន ។
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា តាមលទ្ធផលតេស្តរហ័សនេះ មានកម្មករ ដែលបានយកសំណាករួចហើយលទ្ធផលអវិជ្ជមានចំនួន៧៦នាក់ និងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ចំណែកកម្មករចំនួន២នាក់ទទួលបានលទ្ធផលវិជ្ជមាននឹងត្រូវបញ្ជូនទៅមណ្ឌលព្យាបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅស្រុកអង្គស្នួលមានមណ្ឌលព្យាបាលជំងឺកូវីដ១៩ចំនួន៥ទីតាំង ដោយសារនៅស្រុកនេះមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនមានរហូតដល់ជាង៥៥០នាក់។
គួរបញ្ជាក់ថា ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៦៥៨៧នាក់នាក់ ក្នុងនោះមានវិជ្ជមានកូវីដ១៩ចំនួន១៨៥៦នាក់ ជាសះស្បើយចំនួន៦០០នាក់ អ្នកជំងឺកំពុងសម្រាកពេទ្យចំនួន១២៥៦នាក់ និងអ្នកស្លាប់បាត់ជីវិតចំនួន៥នាក់ ក្នុងនោះស្លាប់នៅពេទ្យរុស្សីចំនួន២នាក់ និងនៅមន្ទីរពេទ្យបង្អែកក្រុងតាមខ្មៅចំនួន៣នាក់។ អ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចំនួន១៤៣៩នាក់និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៨០៣២នាក់។
ចំណែកអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័កវិញមានចំនួន១៧១១៦នាក់ក្នុងនោះនៅមណ្ឌលចំនួន៤២៩៦នាក់និងនៅតាមផ្ទះចំនួន១២៨២០នាក់៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?