Connect with us

កូវីដ-១៩

ស្ថានភាពនឹងទៅជាយ៉ាងណា? ឥណ្ឌា ត្រៀមប្រារព្ធពិធីបុណ្យសាសនាមួយទៀត

បានផុស

នៅ

ខណៈការកើនឡើង នៃករណីឆ្លងជំងឺកូវីដ ១៩ និងមុនពេលពិធីបុណ្យ Eid al-Fitr រដ្ឋបាលនៅរដ្ឋ​ Jammu និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអាទិត្យបានបន្ថែម ការបិទខ្ទប់រយៈពេលមួយសប្តាហ៍ទៀត ។

ពិធីបុណ្យ Eid al-Fitr ជាប្រារព្ធធ្វើឡើង ដើម្បីបិទបញ្ចប់នៃបុណ្យរ៉ាម៉ាដន ដែលជាខែបួស និងការតមអាហារ របស់អ្នកកាន់សាសនាឥស្លាម ហើយវាមានរយៈពេល រហូតដល់ ២៩ ទៅ ៣០ ថ្ងៃ ក៏ត្រូវបានប្រារព្ធ នៅក្រោមការបិទខ្ទប់ កាលពីឆ្នាំមុនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបាននិយាយថា បម្រាមគោចរដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់នៅម៉ោង ៧ ព្រឹកថ្ងៃទី ១០ ខែឧសភានេះ ត្រូវបានបន្តរហូតដល់ថ្ងៃទី ១៧ ខែឧសភា ។

នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បាននិយាយថា “ការបន្តបិទខ្ទប់នៅតែមានប្រសិទ្ធិភាព នៅគ្រប់ ២០ ស្រុកក្នុងតំបន់ ។ បម្រាមគោចរ នឹងនៅតែដាក់តឹងរ៉ឺង លើកលែងតែសេវាកម្មចាំបាច់មួយចំនួន ខណៈពេលដែលការជួបជុំ សម្រាប់ពិធីអាពាហ៍ពិពាហ៍ ត្រូវបានកាត់បន្ថយមកត្រឹម ២៥ នាក់ប៉ុណ្ណោះ” ។

កាលពីថ្ងៃទី ២៩ ខែមេសា រដ្ឋបាលរដ្ឋ​ Jammu និងតំបន់កាស្មៀរបានប្រកាសពី ការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដោយមានតែសេវាកម្មចាំបាច់ដូចជា កន្លែងលក់អាហារ និងមន្ទីរពេទ្យប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យធ្វើប្រតិបត្តិការ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២២ លានករណី និងមានអ្នកស្លាប់ចំនួន ២៤៦,១៤៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មិនធម្មតា! ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ឥណ្ឌា​ ក៏មានប្រសិទ្ធភាពខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនដែរ

ចុចអាន ៖ អីក៏វេទនាម្ល៉េះ! ឥណ្ឌា ផ្ទុះជំងឺសាហាវមួយទៀត អ្នកជាសះស្បើយពីកូវីដអាចពិការភ្នែក និងឈានដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១០ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម