កូវីដ-១៩
អភិបាលខេត្តកំពង់ចាមផ្ដល់ព័ត៌មានលម្អិតករណីឆ្លងជំងឺកូវីដ-១៩ ក្នុងរោងចក្រពាក់ព័ន្ធជាង២០០នាក់
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ចំពោះផ្ទុះការឆ្លងជំងឺកូវីដ-១៩ក្នុងរោងចក្រ លី ឈាងខប ក្រុមការងារចម្រុះខេត្តកំពង់ចាមបានរកឃើញរកឃើញអ្នកវិជ្ជមាន៧នាក់ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ជាង២០០នាក់។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា៖ “យើងរកឃើញអ្នកវិជ្ជមាន៧នាក់ ក្នុងនោះយើងរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាង២០០នាក់។ អ៊ីចឹងទេ ចាំបាច់ត្រូវឱ្យរោងចក្រកាត់ដេរ លី ឈាងខបនេះផ្អាកសកម្មភាពជាបណ្ដោះអាសន្នសិន ហើយកម្មករកម្មការិនីពាក់ព័ន្ធទាំងអស់នោះត្រូវយកដាក់ចត្តាឡីស័ក”។
លោកអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បន្តទៀតថា៖ “យើងកំពុងរកទីតាំង ដោយសារឥឡូវវនេះយើងកំពុងយកសំណាកពួកគាត់មកពិនិត្យ”។
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៧រូបនោះ សុទ្ធតែជាកម្មការិនីទាំងអស់។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានសេចក្ដីសម្រេចនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដោយផ្អាកសកម្មភាពផលិតកម្ម ក្រុមហ៊ុន លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានរយៈពេល១៤ថ្ងៃ ដោយមូលហេតុមានកម្មករ កម្មារិនី វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ