កូវីដ-១៩
រាលដាលទៀតហើយ! តារាជើងចាស់របស់ថៃ Ploy តេស្ត៤លើក ទើបឃើញវិជ្ជមានកូវីដ
ថ្មីៗនេះ មានតារាសម្ដែងប្រុសស្រីថៃមួយចំនួនកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យ និងមានករណីឆ្លងនៅតែបន្តរកឃើញជាបន្តបន្ទាប់។
ជាក់ស្ដែង នៅមុននេះយើងក៏ឃើញគណនី Ig តារាស្រីរៀមច្បង Ploy Chermarn បានបង្ហោះសារមួយ ដែលបញ្ជាក់ពីអាការៈជំងឺរបស់ខ្លួន ក្រោយលទ្ធផលតេស្តលើកទី៤ នាងទទួលបានលទ្ធផលវិជ្ជមានកូវីដ ១៩។
ដោយ Ploy បានសរសេរបង្ហាញនូវ Timeline បញ្ជាក់ពីថ្ងៃដែលនាងមានអាការៈសង្ស័យតាំងពីថ្ងៃទី ១១ ខែមេសា រហូតមកដល់តេស្តលើកទី ៤ នៅថ្ងៃទី ៩ ខែ ឧសភា ទើបរកឃើញថានាងវិជ្ជមានកូវីដ ១៩។
បន្ថែមពីនេះ Ploy ក៏បានភ្ជាប់មកជាមួយសារសុំទោសទៅកាន់អ្នកជុំវិញខ្លួនដែលនាងបានទៅពាក់ព័ន្ធជាមួយ និងអរគុណអ្នករាល់ថ្ងៃ ពិសេសហ្វេនៗដែលបានផ្ញើរសារសួរសុខទុក្ខ និងលើកទឹកចិត្តនាង។ ពេលនេះ Ploy កំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីពេទ្យមួយកន្លែង ក្នុងក្រុងបាំងកក៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖កូវីដកាន់តែមិនថមថយនៅថៃ! Yaya ចូលរួមក្នុងមូលនិធិ ២លានបាត ជួយជនរងគ្រោះភ្លាមៗ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ