កូវីដ-១៩
ការសិក្សា៖ ថ្នាំអង់ទីប៊ីយ៉ូទិកបន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដ-១៩វ័យចំណាស់
យោងតាមការស្រាវជ្រាវតូចមួយដែលចេញផ្សាយកាលពីដើមខែនេះ បានឱ្យដឹងថា ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ៉ូទិកដែលបានគេប្រើសម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩នៅក្នុងប្រទេសគុយបា បាននាំឱ្យការថយចុះនូវហានិភ័យនៃអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យ ក៏ដូចជាបង្ការការស្លាប់ក្នុងចំណោមអ្នកជំងឺដែលកំពុងព្យាបាល។
ថ្នាំ itolizumab ដែលត្រូវបានក្រុមហ៊ុន India’s Biocon Ltd អនុម័តឱ្យប្រើប្រាស់នៅប្រទេសឥណ្ឌានៅដើមខែឧសភា ពិតជាមានប្រសិទ្ធភាពជួយការពារអ្នកជំងឺមានបញ្ហាផ្លូវដង្ហើមមធ្យមកុំឱ្យវិវត្តទៅធ្ងន់ធ្ងរបានប្រាកដមែន។ នេះបើតាមសិក្សាបានលើកឡើង។
ក្រុមអ្នកស្រាវជ្រាវ រួមគ្នាជាមួយមជ្ឈមណ្ឌលម៉ូលេគុលភាពស៊ាំរបស់ប្រទេសគុយបា (Molecular Immunology) និយាយថា ការប្រើថ្នាំ itolizumab បានទាន់ពេលវេលារួមផ្សំនឹងការព្យាបាលតាមស្តង់ដាររបស់គ្រូពេទ្យ អាចជួយកាត់បន្ថយការរលាក និងរារាំងជំងឺកូវីដ-១៩កម្រិតធ្ងន់។
ការសិក្សានេះបានធ្វើតេស្តទៅលើមនុស្សអាយុលើសពី ៦៤ ឆ្នាំ ហើយមានបញ្ហាសុខភាពរ៉ាំរ៉ៃដូចជា ជំងឺលើសឈាម ជំងឺវង្វេងវង្វាន់ ជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺសួត។ អ្នកទាំងនេះជាក្រុមមនុស្សមានបញ្ហាអាយុនិងសុខភាព ហើយសុទ្ធសឹងជាអ្នកដែលត្រូវបានចាត់ទុកជាក្រុមប្រឈមហានិភ័យខ្ពស់ទៅនឹងរោគសញ្ញាធ្ងន់ធ្ងរ ក្រោយឆ្លងកូវីដ-១៩ ។
លទ្ធផលតេស្តបង្ហាញថា មានតែអ្នកជំងឺពីរនាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាលដោយប្រើអុកស៊ីសែន បន្ទាប់ពីចាក់ថ្នាំ itolizumab លើកដំបូង ហើយអ្នកជំងឺទាំងអស់ត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល ១៤ ថ្ងៃក្រោយ។
ការស្រាវជ្រាវក៏បានរកឃើញថា អ្នកជំងឺ ៤ នាក់ក្នុងចំណោម ៥ នាក់ដែលបានទទួលការព្យាបាលដោយប្រើថ្នាំ itolizumab កម្រិតឈាមធ្វើឱ្យរលាកទៅនឹងផ្លូវដង្ហើមបានបង្អាក់ក្នុងរយៈពេលពី ២៤ ទៅ ៤៨ ម៉ោងប៉ុណ្ណោះ។
អ្នកស្រាវជ្រាវបន្ថែមជាចុងក្រោយថា ការធ្វើតេស្តជាផ្លូវកានឹងធ្វើឡើងឆាប់ៗដើម្បីបង្ហាញពីផលប្រយោជន៏នៃថ្នាំ itolizumab ចំពោះអ្នកជំងឺកូវីដ-១៩ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ omanobserver
ចុចអាន៖ មិនធម្មតា! ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ឥណ្ឌា ក៏មានប្រសិទ្ធភាពខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនដែរ
ចុចអាន៖ ថ្នាំគ្រាប់មួយប្រភេទទៀត ក្រុមហ៊ុនឱសថរបស់ឥណ្ឌាអះអាងថាអាចជួយព្យាបាលអ្នកជំងឺកូវីដ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់