កូវីដ-១៩
ក្នុងចំណោម៥រោងចក្រនៅអង្គស្នួល ជាបឋមរកឃើញកម្មករ២នាក់វិជ្ជមានកូវីដ-១៩
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាលបានប្រកាសថា កម្មកររោងចក្រ២នាក់វិជ្ជមានកូវីដ-១៩ ក្នុងចំណោម៥រោងចក្រ នៅស្រុកអង្គស្នួល។

រដ្ឋបាលខេត្តកណ្ដាលបានឱ្យដឹងថា ព្រឹកនេះលទ្ធផល ទទួលបានគឺវិជ្ជមាន០២នាក់ នឹងបញ្ជូនទៅសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
រោងចក្រទាំង៥នោះរួមមាន រីជេន ហូលីវ៉ែល ញ៉ូវអាយឃីត ម៉ាស្ទ័រ និង ហ្រ្វែង សឹងរោចក្រ ប៉ូវឃ័រ។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានចុះពិនិត្យការយកសំណាករបស់កម្មករ ចំនួន៧៨នាក់ ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមរយៈឧបករណ៍ រ៉ាភីដ តេស (Rapid Test) ដែលមកពីរោចក្រចំនួន០៥ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងបរិវេណ អនុវិទ្យាល័យ បែកចាន។

កម្មករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន នឹងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំណែកអ្នកទទួលបានលទ្ធផលវិជ្ជមាននឹងត្រូវបញ្ជូនទៅមណ្ឌលព្យបាលវិទ្យាល័យ ថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ