កូវីដ-១៩
កម្ពុជាបានធ្វើតេស្តរកជំងឺកូវីដ-១៩បានជាង១លានសំណាកហើយ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១នេះ កម្ពុជាបានធ្វើតេស្តរកជំងឺកូវីដ១៩បានជាង១លានសំណាកហើយ ក្នុងនោះរកឃើញមានវិជ្ជមានជិត២ម៉ឺននាក់។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយរហូតមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះមានបានធ្វើតេស្តចំនួន១០០១៥២៩សំណាក ស្មើនឹង៥៩៦១៤ ក្នុង១លាននាក់។ ក្នុងចំណោមសំណាកជាង១លាននោះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន១៩៧៤៣នាក់និងចំនួនជាសះស្បើយចំនួន៧៨២០នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២៦នាក់ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានចាត់ទុកជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងដល់មនុស្សគ្រប់រូបជាប់ជានិច្ចហើយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាតត្បាតក្នុងសហគមន៍។ ចំណែកប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។

ជាមួយគ្នានេះដែរនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងថា «យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល»។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ទៅលើបុរសជនជាតិចិន១នាក់ នៅខេត្តព្រះសីហនុ ខណៈខេត្តនេះមានអ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន២៣១០នាក់ ស្រី១៣១៦នាក់ និងស្លាប់ចំនួន៩នាក់។ ក្នុងចំ ណោមអ្នកឆ្លងចំនួន២៣១០នាក់នោះ ក្នុងនោះមានជនជាតិខ្មែរចំនួន២០២៨នាក់ជនជាតិចិនចំនួន២៣៣នាក់ ជនជាតិវៀតណាមចំនួន៣០នាក់ ជនជាតិន័រវ៉េ១នាក់ ជនជាតិភូមាចំនួន១៣នាក់ ជន ជាតិថៃចំនួន២នាក់ ហ្វីលីពីន១នាក់ និងជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?