Connect with us

កូវីដ-១៩

ព្រះអើយ! គ្មានឈើបូជា សាច់ញាតិជនរងគ្រោះដោយសារកូវីដ បោះសពចូលទន្លេគង្គា អណ្តែតត្រៀបត្រា

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សាកសពប្រហែល១០០នាក់ ត្រូវបានគេឃើញអណ្តែតពេញទន្លេគង្គា ហើយស្ថានភាពសពទាំងនោះបានបង្ហាញថា ពួកគេប្រហែលជាស្ថិតនៅក្នុងទឹកទន្លេអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

Bihar, Buxar, Coronavirus: Covid Panic In Bihar Town As Over 40 Bodies Wash  Up On Banks Of Ganga

ការរកឃើញនៅជិតព្រំដែនរដ្ឋ Bihar និង Uttar Pradesh នេះ ត្រូវបានបញ្ជាក់ប្រាប់ BBC កាលពីថ្ងៃចន្ទ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថាតើសាកសពទាំងនោះទៅដល់ទីនោះដោយរបៀបណា ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ពួកគេអាចជាជនរងគ្រោះដោយសារជំងឺកូវីដ-១៩។

ក្រុមមន្រ្តីបាននិយាយថា សពទាំងនោះ មានសភាពហើមនិងរលាកផ្នែកខ្លះ ហើយប្រហែលជាពួកគេត្រូវបានបោះចូលទន្លេ ដែលជាផ្នែកមួយនៃការធ្វើពិធីបូជាសពជនរងគ្រោះក្នុងរដ្ឋ Uttar Pradesh។

ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនបានប្រាប់ BBC ថា កង្វះខាតឈើសម្រាប់ការបូជា និងការឡើងថ្លៃនៃការរៀបចំពិធីបុណ្យសព បានធ្វើឲ្យក្រុមគ្រួសារមួយចំនួនគ្មានជម្រើសអ្វីក្រៅពីការបោះសពចូលទៅក្នុងទន្លេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ខឹងព្យាបាលអ្នកជំងឺកូវីដអស់ថ្លៃពេក មេបក្សឥណ្ឌា វាយអ្នកគ្រប់គ្រងមន្ទីរពេទ្យ ផ្អើលគេឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម