កូវីដ-១៩
ជួយគ្នាក្នុងគ្រាក្រ! ឥណ្ឌាទទួលជំនួយកូវីដយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស ខណៈប្រទេសខ្លួនកំពុងដុនដាបខ្លាំងមែនទែន
ក្រសួងសុខាភិបាលសហភាពឥណ្ឌាបាននិយាយថា ចំនួនសរុបនៃឧបករណ៍ជំនួយដកដង្ហើម ៨,៩០០ បំពង់អុកស៊ីសែន ៥,០៤៣ គ្រឿងបរិក្ខារផលិតអុកស៊ីសែន ១៨គ្រឿង និងដបថ្នាំ Remdesivir ចំនួន ៣.៤ លាន ដែលជាជំនួយពីបរទេស ត្រូវបានបញ្ជូននិងចែកចាយទៅកាន់រដ្ឋនានាដែលជារដ្ឋកំពុងតែរងគ្រោះខ្លាំងក្លា នៅចន្លោះពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា ខណៈប្រទេសកំពុងដុនដាបខ្លាំងមែនទែន។

សេចក្ដីថ្លែងការណ៍បាននិយាយថា ឧបករណ៍ជំនួសដកដង្ហើមចំនួន ៨,៩០០ បំពង់អុកស៊ីសែន ៥,០៤៣ គ្រឿងបរិក្ខារផលិតអុកស៊ីសែន ១៨គ្រឿង ឧបករណ៍បំពង់ខ្យល់ ៥,៦៩៨ គ្រឿង ដបថ្នាំ Remdesivir ចំនួន ៣.៤ លានត្រូវបានបញ្ជូននិងចែកចាយតាមផ្លូវគោកនិងអាកាសតាំងពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ៩ ខែ ឧសភា ។

ក្រសួងបាននិយាយបន្ថែមថា“ ការបែងចែកភ្លាមៗនិងមានប្រសិទ្ធភាពដល់ការប្រគល់ដល់រដ្ឋនិងអ្នកទទួល ឬស្ថាប័នសហជីពផ្សេងៗដែលកំពុងតែរងគ្រោះ” ។
ក្រសួងសុខាភិបាលកំពុងត្រួតពិនិត្យលើបញ្ហានេះជាប្រចាំ ដោយបានបន្ថែមថាការិយាល័យសម្របសម្រួលមួយត្រូវបានបង្កើតឡើងនៅក្នុងក្រសួង ដើម្បីសម្របសម្រួលការទទួលនិងបែងចែកសម្ភារៈជំនួយពីបរទេសជាជំនួយឥតសំណង។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានទទួលអំណោយនិងជំនួយអន្តរជាតិពីឧបករណ៍ជំនួយសង្គ្រោះនិងគ្រឿងបរិក្ខារពេទ្យចាប់តាំងពីថ្ងៃទី ២៧ ខែមេសា ពីប្រទេសនិងអង្គការផ្សេងៗគ្នាដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដនិងវីរុសបំប្លែងខ្លួនដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ