Connect with us

កូវីដ-១៩

ជប៉ុន ត្រៀមប្រើវ៉ាក់សាំង Moderna មួយទៀត ក្រោយរកឃើញគ្មានផលប៉ះពាល់ធ្ងន់ធ្ងរ ហើយមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

ការសាកល្បងព្យាបាលមួយ ធ្វើឡើងនៅប្រទេសជប៉ុន បានរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Moderna មានសុវត្ថិភាព និងប្រសិទ្ធភាព ។

ក្រុមហ៊ុនឱសថ Takeda បានចាប់ផ្តើមសាកល្បងព្យាបាលមួយ នៅក្នុងខែមករា ដែលមានបុរស និងស្ត្រីជនជាតិជប៉ុនចំនួន ២០០ នាក់ ដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ។ ក្រុមហ៊ុន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនទិន្នន័យ ទៅរដ្ឋាភិបាលកណ្តាលហើយ ខណៈក្រុមហ៊ុន Takeda ទទួលខុសត្រូវ ក្នុងការចែកចាយវ៉ាក់សាំង និងភារកិច្ចផ្សេងទៀត នៅប្រទេសជប៉ុន ប្រសិនបើមានអ្វីផ្ទុយពី ការរកឃើញរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននិយាយថា លទ្ធផលបង្ហាញពីការកើនឡើង នៃអង់ទីគ័រ ដែលទប់ស្កាត់វីរុស ចំពោះអ្នកចូលរួមទាំងអស់ រយៈពេល ២៨ ថ្ងៃ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងលើកទី ២ ។ ក្រុមហ៊ុននិយាយថា មិនមានរបាយការណ៍ នៃការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរនោះទេ ។

ទន្ទឹមនោះ ពាក្យសុំអនុញ្ញាតិ ឲ្យប្រើវ៉ាក់សាំង Moderna ក៏ត្រូវបានដាក់ជូនក្រសួងសុខាភិបាលជប៉ុន រួចហើយផងដែរ កាលពីខែមីនា ខណៈក្រោមកិច្ចសន្យា ជាមួយរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនវ៉ា Moderna នឹងផ្គត់ផ្គង់ក់សាំង ចំនួន ៥០ លានដូស នៅត្រឹមខែកញ្ញា ។

បន្ថែមពីនេះ ក្រសួងសុខាភិបាល នឹងធ្វើការកោះប្រជុំ ក្រុមអ្នកជំនាញនៅថ្ងៃទី ២០ ឧសភា ដើម្បីពិនិត្យមើលទិន្នន័យ សម្រាប់វ៉ាក់សាំង Moderna ហើយសម្រេចថាតើ ត្រូវយល់ព្រមប្រើប្រាស់ឬអត់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសជប៉ុន មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៦៤០,០៤៤ ករណី និងមានអ្នកស្លាប់ ១០,៨៧៦ នាក់ ខណៈមានអ្នកជាសះស្បើយ ៥៥៩,៥៥៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech ផ្ដល់វ៉ាក់សាំងចាក់ដល់អត្តពលិកព្រឹត្តិការណ៍កីឡាអូឡាំពិក ដើម្បីធានាការប្រកួតប្រកបដោយសុវត្ថិភាព

ចុចអាន ៖ លើកដំបូងលើពិភពលោក ជប៉ុន ប្រើជម្រើសព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរដោយវះកាត់ប្ដូរសួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម