កូវីដ-១៩
រដ្ឋបាលខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៦នាក់ទៀត
នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីប្រកាស អំពីការរក ឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦នាក់បន្ថែមទៀត ដោយ៥នាក់នៅស្រុកជលគីរី និង១នាក់នៅស្រុកបរិបូណ៌ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភានេះថា ករណីវិជ្ជមានកូវីដ-១៩នៅក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញជាបន្តបន្ទាប់នៅអំឡុងចុងខែមីនា ឆ្នាំ២០២១ រហូតមកដល់ ពេលនេះ ដែលសុទ្ធសឹងជាករណីនាំចូលពីក្រុងភ្នំពេញពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។

ដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ថ្មីបន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងកូវីដ-១៩នៅខេត្តកំពង់ឆ្នាំង កើនដល់៣១នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន៤នាក់ ករណីស្លាប់ចំនួន០២នាក់ និងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៩នាក់ ហើយ៦នាក់ដែលទើបតែរកឃើញថ្មី បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។

ចំពោះ៦ករណីថ្មីដែលក្រុមការងារទើបរកឃើញ គឺមាន៥នាក់នៅក្នុងស្រុកជលគីរី រួមមានឈ្មោះ ទី១- សាត ឈុនហៀង ភេទប្រុស អា យុ១៦ឆ្នាំ ជាកម្មករធ្វើពិដានផ្ទះនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន បានមកដល់ភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរីនៅថ្ងៃទី២៦ ខែមេសា និងបានផឹក ស៊ីជាមួយមិត្តភ័ក្រក្នុងភូមិ បានយកទៅធ្វើចត្តាឡីស័កនៅថ្ងៃទី២៧ ខែមេសា ។ ទី២-ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ២៩ ឆ្នាំ ជាកម្មករធ្វើការនៅរោងចក្រស៊ីងយ៉ាង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ បានមកដល់ឃុំកោះថ្កូវ ស្រុកជលគីរីនៅថ្ងៃទី២៧ ខែមេសា ត្រូវក្រុមការងារយកទៅធ្វើចត្តាឡីស័កភ្លាមៗ ។ ទី៣-ឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុ ស អាយុ២១ឆ្នាំ ជាកម្មករសំណង់នៅផ្លូវជាតិលេខ៦A រស់នៅសង្កាត់ជ្រោយចង្វារ បានមកឃុំកោះថ្កូវ ស្រុកជល គីរីនៅថ្ងៃទី ២៧ ខែមេសា និងបានដាក់អោយធ្វើចត្តាឡីស័កភ្លាមៗ ។ ទី៤-ឈ្មោះ សុច ពិសី ភេទស្រី អាយុ១៨ឆ្នាំ ជាកម្ម ករសំណង់នៅផ្លូវជាតិលេខ៦A រស់នៅសង្កាត់ជ្រោយចង្វារ មកដល់ឃុំកោះថ្កូវ ស្រុកជលគីរី នៅថ្ងៃទី ២៧ ខែមេសា និងបានដាក់ឲ្យធ្វើចត្តាឡីស័កភ្លាមៗនិង ទី៥-ឈ្មោះ ប្រាក់ និស្ស័យ ភេទប្រុស អាយុ២៥ ឆ្នាំ ជាកម្មករសំណង់នៅផ្លូវលេខ៦A រស់នៅសង្កាត់ជ្រោយចង្វារ បានមកដល់ឃុំកោះថ្កូវ ស្រុកជលគីរីនៅថ្ងៃទី២៧ ខែមេសា និងបានយកទៅដាក់ឲ្យធ្វើចត្តាឡីស័កភ្លាមៗដែរ ។ អ្នកទាំង៥នាក់បានដាក់អោយធ្វើចត្តាឡីស័ករយៈពេល១៣ថ្ងៃ ទើបរកឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

ដោយឡែក១ករណីនៅក្នុងស្រុកបរិបូណ៌ គឺឈ្មោះ តុង យ៉ាំងយូ ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិវៀតណាម រស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានប៉ះពាល់ជាមួយអ្នកកើតកូវីដ-១៩ឈ្មោះ ជិន ធីហ៊ឹង ភេទស្រី ដែលបាន នាំជំងឺនោះមកពីភូមិព្រែកប្រា សង្កាត់ច្បារអំពៅ ក្រុងភ្នំពេញ ។
លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកឆ្លងជំងឺកូវីដ-១៩ទាំង៦នាក់នោះ បានយកទៅដាក់ឲ្យសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ព្រោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានដាក់អ្នកជំងឺកូវីដ-១៩ពេញអស់ហើយ៕
អត្ថបទ ៖ ឈៀងថារិទ្ធ


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ