កូវីដ-១៩
ទីបំផុត អាមេរិក អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុពី ១២ ទៅ ១៥ ឆ្នាំ
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំង Pfizer-BioNTech សម្រាប់មនុស្សពេញវ័យ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ។

FDA បានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃចន្ទ បន្ទាប់ពីបានពិនិត្យទិន្នន័យ សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ពីការសាកល្បងព្យាបាលរបស់ខ្លួន ។
មន្រ្តីជាន់ខ្ពស់របស់ FDA បាននិយាយថា “ការចាក់វ៉ាក់សាំង ដែលត្រូវបានអនុញ្ញាត សម្រាប់ប្រជាជនវ័យក្មេង គឺជាជំហានដ៏សំខាន់មួយ ក្នុងការបន្តកាត់បន្ថយបន្ទុកសុខភាពសាធារណៈដ៏ធំធេង ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩” ។

ទន្ទឹមនោះ វ៉ាក់សាំង Pfizer-BioNTech ក៏ត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើជាបន្ទាន់ នៅសហរដ្ឋអាមេរិក សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ផងដែរ ។
ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំ ការបន្ថែមចាក់វ៉ាក់សាំងរបស់ខ្លួនមួយនេះ កាលពីខែមុន ។ ក្រុមហ៊ុននិយាយថា មិនមានករណីឆ្លង ជំងឺកូវីដ ១៩ ក្នុងចំណោមកុមារ ដែលបានទទួលវ៉ាក់សាំង ក្នុងការសិក្សារបស់ខ្លួននោះទេ ។

បន្ថែមពីនេះ ក្រុមហ៊ុន Pfizer ក៏កំពុងធ្វើការសាកល្បងព្យាបាល លើកុមារដែលមានអាយុ ១១ ឆ្នាំឡើងទៅផងដែរ ។ ក្រុមហ៊ុន និយាយថា គ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាត ប្រើប្រាស់ជាបន្ទាន់ សម្រាប់ក្រុមអាយុទាំងនេះនៅក្នុងខែកញ្ញា ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនវ៉ាក់សាំង អាមេរិក ២ ផ្សេងទៀតដូចជា Moderna និង Johnson & Johnson ក៏កំពុងធ្វើតេស្តវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ លើកុមាររហូតដល់អាយុ ១៧ ឆ្នាំផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កាណាដាជាប្រទេសដំបូងអនុញ្ញាតវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ ១២ ទៅ ១៥ ឆ្នាំ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ