Connect with us

កូវីដ-១៩

ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា​ អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ

បានផុស

នៅ

នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា អ្នកមានជំនឿខ្លះបានសម្រុកទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ ដើម្បីយកលាមកនិងទឹកនោមគោ មកប៉ាតលើខ្លួន ដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងវីរុសកូវីដ-១៩ ឬព្យាបាលពួកគេឲ្យជាសះស្បើយពីជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងហិណ្ឌូសាសនា សត្វគោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ សាសនាហិណ្ឌូបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ដោយជឿថា វាអាចព្យាបាលនិងសម្លាប់មេរោគបាន។

លោក Gautam Manilal Borisa នាយករងនៃក្រុមហ៊ុនមួយបាននិយាយថា “យើងឃើញហើយ សូម្បីតែគ្រូពេទ្យក៏មកទីនេះដែរ។ ជំនឿរបស់ពួកគេគឺថា ការព្យាបាលបែបនេះធ្វើឲ្យភាពស៊ាំរបស់ពួកគេប្រសើរឡើង ហើយពួកគេអាចទៅរកអ្នកជំងឺដោយគ្មានការភ័យខ្លាច”។ លោកអះអាងថា ការធ្វើបែបនេះ បានជួយគាត់ឲ្យជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។

ចាប់តាំងពីពេលនោះមក គាត់តែងតែទៅសាលា Shree Swaminarayan Gurukul Vishwavidya Pratishthanam ដែលគ្រប់គ្រងដោយព្រះសង្ឃហិណ្ឌូ ដើម្បីយកលាមកនិងទឹកលោមគោមកប៉ាតខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសឥណ្ឌានិងនៅទូទាំងពិភពលោកបានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការអនុវត្តបែបនេះ ដោយនិយាយថា ពួកគេអាចនាំឲ្យមានបញ្ហាខាងសតិអារម្មណ៍ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាព។

វេជ្ជបណ្ឌិត JA Jayalal ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌាបាននិយាយថា “មិនមានភស្តុតាងវិទ្យាសាស្ត្រជាក់លាក់ណាមួយដែលបង្ហញថា លាមកឬទឹកនោមគោ មានប្រសិទ្ធភាពបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ។ ការធ្វើបែបនេះ គឺពឹងផ្អែកលើជំនឿទាំងស្រុង”។

វាក៏មានហានិភ័យសុខភាពពាក់ព័ន្ធនឹងការប៉ាតឬប្រើប្រាស់របស់ទាំងនេះផងដែរ។ ជំងឺផ្សេងទៀតអាចឆ្លងពីសត្វទៅមនុស្ស។

ក៏មានការព្រួយបារម្ភផងដែរថា ការអនុវត្តបែបនេះ អាចជំរុញឲ្យមានការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយសារតែវាពាក់ព័ន្ធនឹងមនុស្សប្រមូលផ្តុំគ្នាជាក្រុម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ព្រះអើយ! គ្មានឈើបូជា សាច់ញាតិជនរងគ្រោះដោយសារកូវីដ បោះសពចូលទន្លេគង្គា អណ្តែតត្រៀបត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច២ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ៤ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រុមគ្រួសារ និង​នារី​ក្រមុំ​ជា​និស្សិត​ពេទ្យ​​ជិត​បានសញ្ញាបត្រ​ ស្លាប់​ក្នុងអគារ​​​រលំ​នៅថៃ​

Sokha Hotels

ព័ត៌មានពេញនិយម