Connect with us

កូវីដ-១៩

មិនឆ្ងល់ទេបើរកឃើញអ្នកឆ្លងកូវីដពេលទៅចាក់វ៉ាក់សាំង ដោយសារមូលហេតុ៣នេះ

បានផុស

នៅ

ការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងដោយគោរព​តាមគោលការណ៍សុវត្ថិភាព​យ៉ាង​តឹងរឹង ដើម្បីធានាសុវត្ថិភាព នៅតាម​ទីតាំង​ចាក់នីមួយៗ។ ដំណើរការទាំងអស់នៃយុទ្ធនាការចាក់វ៉ាក់សាំង ពិតជាអាចទុកចិត្តបានចំពោះសុវត្ថិភាពទៅលើអ្នកទទួលថ្នាំបង្ការគ្រប់គ្នា។ យ៉ាងណាមិញ ក្រសួងនៅតែរកឃើញករណីវិជ្ជមានក្នុងចំណោមអ្នកទៅចាក់វ៉ាក់សាំងដដែល។ តើដោយសារមូលហេតុអ្វី?

១. បំពានគម្លាតសុវត្ថិភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានរៀបចំគម្លាតពីគ្នាចំពោះកន្លែងចាក់ថ្នាំ កន្លែងបំពេញព័ត៌មាន និងកន្លែងអង្គុយរង់ចាំ ដើម្បីធានាភាពងាយស្រួល សុវត្ថិភាព ព្រមទាំងការពារការចម្លងដោយមិនដឹងខ្លួន។

ប៉ុន្តែ ទោះបីកៅអីអង្គុយរង់ចាំបានរក្សាគម្លាតពិតមែន តែមនុស្សមិនបានរក្សាគម្លាតតាមកៅអីនោះទេ។ ការប្រជ្រៀត ប្រញ៉ាប់បានចាក់មុន បាននាំមនុស្សកាន់តែនៅកៀកគ្នា ហើយអត្រាឆ្លងជំងឺក៏ចាប់ផ្ដើមកើតឡើង។

២. ភ្លេចឬខ្ជិលលាងដៃ

ចំណែក អាល់កុលឬជែល ក៏មិនខ្វះសម្រាប់ប្រើសម្អាតដៃ មុនពេលជួបគ្រូពេទ្យ ឬមុនពេលចាក់ថ្នាំនោះដែរ។ ទោះជាយ៉ាងនេះក្ដី អ្នកខ្លះបែរភ្លេចលាងសម្អាតដៃ គួបផ្សំនឹងខ្ជិលតិចៗផង បើមានអ្នកឆ្លងជំងឺក្នុងចំណោមពួកគេ មិនមានអ្វីដែលចម្លែកទេ។

៣. ពាក់ម៉ាសមិនត្រឹមត្រូវ

ម៉ាសក៏ជាវិធានការចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាពាក់ជាដាច់ខាត ដើម្បីបង្ការការឆ្លងរោគ ជាពិសេសបង្ការពេលនិយាយ ឬកណ្ដាស់។ល។ ផ្ទុយទៅវិញ អ្នកខ្លះពាក់ម៉ាសមិនបានត្រឹមត្រូវតាមក្បួនសុខាភិបាល ដែលនេះជាហានិភ័យនាំឱ្យការឆ្លងមានការកើនឡើង។

ត្បិតតែករណីវិជ្ជមានទាំងនោះ មិន​មែនជាតួលេខខ្ពស់ក៏ដោយ ក៏វាជាចំណុចដែលមិនគួរឱ្យកើតមាន ហើយគួរបន្តប្រុងប្រយ័ត្នជានិច្ច។ ឆ្លងហើយ មិនស្រួលទេ! មានតែប្រកាន់គោលការណ៍ ៣ការពារ ៣កុំប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពបានខ្ពស់។

ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ សុទ្ធតែបានការពារខ្លាំងណាស់ហើយ។​ ដូច្នេះគ្រប់គ្នា គួរចូលរួមចំណែកនូវអ្វីដែលខ្លួនអាចធ្វើបានពេលទៅចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសករណីថ្មីនៅក្នុងសហគនម៍៕

អត្ថបទ៖ សន្យា

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

ចុចអាន៖ អត្ថប្រយោជន៍នៃការលាងដៃ ឈ្នះទាំងកូវីដ-១៩ ឈ្នះទាំងជំងឺ៣ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម