កូវីដ-១៩
រាលដាលច្រើនឡើងៗហើយ! ប្រទេសរងគ្រោះដោយកូវីដខ្លាំងបំផុតទីពីរនៅអាស៊ី រកឃើញវីរុសបំប្លែងខ្លួនរបស់ឥណ្ឌា
នៅថ្ងៃអង្គារនេះហ្វីលីពីនបានរកឃើញករណីថ្មីនៃវីរុសបំប្លែងខ្លួនរបស់ឥណ្ឌា ចំនួន ២ ករណីដំបូងគេនៅក្នុងប្រទេសខ្លួន។
លោក Alethea De Guzman ប្រធានការិយាល័យជំងឺរាតត្បាតរបស់ក្រសួងបានប្រាប់សន្និសីទសារព័ត៌មានមួយថាវ៉ារ្យង់ថ្មីនេះ ត្រូវបានបញ្ជាក់ទៅលើជនជាតិហ្វីលីពីនពីរនាក់ ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាបរួមនិងអូម៉ង់កាលពីខែមេសា។

លោក De Guzman បាននិយាយថា “យើងត្រូវត្រួតពិនិត្យជាប្រចាំនូវវ៉ារ្យង់ផ្សេងទៀត ដែលយើងអាចរកឃើញនៅក្នុងមូលដ្ឋាន ក៏ដូចជាតាមដានការរីករាលដាលនៃវ៉ារ្យង់ដែលយើងបានរកឃើញរួចហើយ ” ។
ក្នុងគោលបំណងដើម្បីរារាំងការចូលរបស់វ៉ារ្យង់ថ្មីនេះ ប្រទេសហ្វីលីពីនបានហាមឃាត់ជាបណ្ដោះអាសន្នដល់អ្នកដំណើរដែលមកពីប្រទេស ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា នេប៉ាល់ និងបង់ក្លាដេសមិនឲ្យចូលប្រទេសខ្លួន។

កាលពីពេលថ្មីៗនេះប្រទេសហ្វីលីពីនក៏ធ្លាប់បានកត់ត្រាករណីនៃវ៉ារ្យ៉ង់ថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងមួយផ្សេងទៀតត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងក៏ដូចជាប្រភេទ P.3 ។
ជាមួយនឹងការឆ្លងចំនួន ១.១ លាននាក់និងស្លាប់ចំនួន ១៨,៥៦២ ហ្វីលីពីនមានករណីកូវីដខ្ពស់បំផុតនិងជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bangkokpost
ចុចអាន៖ហ្វីលីពីន លេងធម៌ក្ដៅលើអ្នកដែលពាក់ម៉ាសដាក់ក្រោមចង្កា និងក្រោមច្រមុះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់