កូវីដ-១៩
អត់ខ្វល់កូវីដ! ប្រធានាធិបតីប្រេស៊ីល ជិះម៉ូតូពេញក្រុង ជាមួយហ្វូងមនុស្សទាំងមិនពាក់ម៉ាស់យ៉ាងរំភើយ (មានវីដេអូ)
ជាថ្មីម្តងទៀត ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានផ្គើនទៅនឹងជំងឺរាតត្បាតកូវីដ-១៩ដែលកំពុងរាលដាល ដោយលោកបានដឹកនាំការប្រមូលផ្តុំក្បួនម៉ូតូទ្រង់ទ្រាយធំមួយកាលពីថ្ងៃអាទិត្យ ខណៈលោកនៅតែបន្តប្រឆាំងនឹងការរិះគន់ជុំវិញការគ្រប់គ្រងវិបត្តិ។

លោក Bolsonaro ធ្លាប់ធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ-១៩នៅខែកក្កដាឆ្នាំ២០២០ ហើយពេលនេះ លោកបានដឹកនាំអ្នកជិះម៉ូតូរាប់រយនាក់ ជិះឆ្លងកាត់តាមដងផ្លូវនានាក្នុងរដ្ឋធានី Brasilia ដើម្បីអបអរទិវាមាតាកាលពីថ្ងៃអាទិត្យ។
ប្រធានាធិបតីរូបនេះ ត្រូវបានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹងបំផុត ហើយដឹកនាំការធ្វើដំណើររយៈពេលមួយម៉ោងជុំវិញកណ្តាលក្រុង មុនពេលលោកថ្លែងទៅកាន់អ្នកគាំទ្រ។

លោកនិយាយថា “យើងមានបញ្ហាធ្ងន់ធ្ងរបំផុតកាលពីឆ្នាំមុន នោះជាអ្វីដែលគ្មាននរណាម្នាក់គិតដល់ វាគឺរោគរាតត្បាត។ ប៉ុន្តែបន្តិចម្តងៗ យើងបានយកឈ្នះវា”។
លោកក៏បានធានាដល់អ្នកគាំទ្រផងដែរថា លោកនឹងមិនដាក់ពង្រាយកងទ័ពដើម្បីពង្រឹងវិធានការរឹតត្បិតឡើយ។

រឿងនេះបានកើតឡើង ស្របពេលដែលប្រទេសប្រេស៊ីល នៅតែឈរលំដាប់ទី២លើពិភពលោក សម្រាប់ករណីឆ្លងប្រចាំថ្ងៃនិងការស្លាប់ដោយសារជំងឺកូវីដ-១៩ តាមពីក្រោយប្រទេសឥណ្ឌាដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារវិបត្តិនេះ។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យ John Hopkins បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨,៩១១ករណីកាលពីថ្ងៃអាទិត្យនិងការស្លាប់ថ្មី ១,០២៤នាក់។

បើប្រៀបធៀប សហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់ទីបី មានករណីថ្មីចំនួន២១,៣៩២ករណីនិង អ្នកស្លាប់២៣៨នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា