កូវីដ-១៩
សកម្មភាពដែលអ្នកមានសិទ្ធិធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូស
អ្នកសិក្សាស្រាវជ្រាវអំពីថ្នាំបង្ការជំងឺកូវីដ-១៩ អះអាង អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយអាចធ្វើសកម្មភាពមួយចំនួនដែលខ្លួនធ្លាប់ផ្អាកនៅកំលុងពេលវីរុសរាតត្បាត និងពេលរាំងខ្ទប់។

វ៉ាក់សាំងជាខែលការពារអ្នកចាក់ទាំងអស់ឱ្យប្រឈមហានិភ័យឆ្លងវីរុសស្ដួចស្ដើងបំផុត មិនថានៅកន្លែងបិទជិតឬទីសាធារណៈ។ ដូច្នេះ ក្រោយចាក់វ៉ាក់សាំងបានពេញលេញ អ្នកអាចធ្វើសកម្មភាពអទិភាពដូចជា៖
-អ្នកអាចជួបជុំនៅខាងក្រៅបានជាមួយមនុស្សដែលចាក់វ៉ាក់សាំងគ្រប់ដូសដូចគ្នា ដោយមិនចាំបាច់ពាក់ម៉ាស ឬត្រូវរក្សាគម្លាតសង្គមនោះទេ។
-អ្នកអាចជួបជុំនៅខាងក្រៅជាមួយមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងមកពីសមាជិកគ្រួសារណាផ្សេងដោយពុំចាំបាច់ពាក់ម៉ាស ឬរក្សាគម្លាតសង្គម ប្រសិនបើមនុស្សទាំងនោះជាអ្នករស់នៅក្នុងតំបន់ដែលមិនមានហានិភ័យ។

-បើត្រូវធ្វើដំណើរទៅបរទេស អ្នកមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ត្រឹមតែមានឯកសារបញ្ជាក់តេស្តអវិជ្ជមានជាការស្រេច។
-បើនៅជិតអ្នកមានជំងឺកូវីដ-១៩ មិនចាំបាច់ត្រូវរក្សាគម្លាតសុវត្ថិភាពឬធ្វើតេស្តទេ ប្រសិនបើអ្នកគ្មានរោគសញ្ញា។
-ទោះបីជាយ៉ាងណា បើអ្នករស់នៅកន្លែងប្រមូលផ្ដុំមនុស្សច្រើនដូចជា មណ្ឌលកែប្រែ មន្ទីរឃុំឃាំង ឬផ្ទះស្នាក់នៅជាក្រុម ហើយមាននរណាម្នាក់មានកូវីដ-១៩ អ្នកត្រូវធ្វើចត្តាឡីស័ក និងត្រូវធ្វើតេស្ត ទោះជាគ្មានរោគសញ្ញាក៏ដោយ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីចាក់វ៉ាក់សាំងគ្រប់ដូស អ្នកគួរបន្តប្រុងប្រយ័ត្នដូចជា ពាក់ម៉ាសព្រមទាំងរក្សាគម្លាតសង្គមនៅកន្លែងមានមនុស្សច្រើន និងលាងដៃឲ្យបានញឹកញាប់។ ត្បិតថាវិធានការទាំងនេះ មិនមែនជាវិធានការដាច់ខាតចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញក៏ដោយ តែវាជាវិធានការបន្ថែមដើម្បីធានាសុវត្ថិភាពខ្ពស់ ព្រោះវ៉ាក់សាំងមិនអាចការពារបាន១០០%ឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ ដឹងអត់! ខកខានចាក់វ៉ាក់សាំងដូសទី២ នាំឱ្យប្រសិទ្ធភាពថ្នាំមិនពេញលេញ ហើយការពារបានតិច
ចុចអាន៖ មិនឆ្ងល់ទេបើរកឃើញអ្នកឆ្លងកូវីដពេលទៅចាក់វ៉ាក់សាំង ដោយសារមូលហេតុ៣នេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី