កូវីដ-១៩
កំពុងរងគ្រោះខ្លាំងដោយកូវីដផង ពេលនេះ ហ្វីលីពីន ប្រកាសស្ថានភាពអាសន្នគ្រោះមហន្តរាយជំងឺមួយទៀតរហូតដល់ចុងឆ្នាំ
យោងតាមសារព័ត៌មាន Malacañang បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសពីស្ថានភាព នៃគ្រោះមហន្តរាយនៅទូទាំងប្រទេស ដោយសារតែជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក រហូតដល់ចុងឆ្នាំនេះ ខណៈប្រទេសនេះ ក៏កំពុងរងគ្រោះខ្លាំង ដោយសារជំងឺកូវីដ ១៩ ។

អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយថា លោកប្រធានាធិបតី Duterte បានចុះហត្ថលេខា លើសេចក្តីប្រកាសមួយ ដែលប្រកាសពីស្ថានភាព នៃគ្រោះមហន្តរាយ រហូតដល់ដំណាច់ឆ្នាំនេះ ប៉ុន្តែវាអាចលុបចេញវិញ ទៅតាមកាលៈទេសៈដែលអាចកើតមាន ។

លោក Roque បានបញ្ជាក់ថា “ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គភាពរដ្ឋាភិបាលមូលដ្ឋានទាំងអស់ កំពុងចូលរួមផ្តល់ជំនួយពេញលេញ ក៏ដូចជាសហការគ្នា និងកៀរគរធនធានចាំបាច់ ដើម្បីអនុវត្តវិធានការបន្ទាន់ និងសមស្រប ក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីកាត់បន្ថយការរីករាលដាលបន្ថែមទៀត នៃជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក” ។
លោកបន្តថា “យើងក៏ត្រូវដោះស្រាយ ការចំណាយ និងការផ្គត់ផ្គង់ផលិតផលសាច់ជ្រូក កាត់បន្ថយតម្លៃលក់រាយ និងការស្តារឡើងវិញ នៃឧស្សាហកម្មជ្រូកក្នុងស្រុកជាដើម” ។

បច្ចុប្បន្ន ហ្វីលីពីន ក៏ជាប្រទេសរងគ្រោះដោយកូវីដ ខ្លាំងបំផុតលំដាប់ទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ខណៈគិតត្រឹមពេលនេះ ប្រទេសហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១ លានករណី និងមានអ្នកស្លាប់ចំនួន ១៨,៥៦២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Inquirer.net
ចុចអាន ៖ ហ្វីលីពីន លេងធម៌ក្ដៅលើអ្នកដែលពាក់ម៉ាសដាក់ក្រោមចង្កា និងក្រោមច្រមុះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី