កូវីដ-១៩
អ្នកជំនាញហាមចាក់វ៉ាក់សាំងកូវីដ-១៩ពេលកំពុងមានជំងឺផ្ដាសាយ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក មិនណែនាំឱ្យចាក់វ៉ាក់សាំងនោះទេ ប្រសិនបើអ្នកកំពុងមានជំងឺផ្តាសាយ។ ប៉ុន្តែនេះមិនមានមានន័យថា ជំងឺផ្ដាសាយអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង ឬបង្កើតលទ្ធផលអវិជ្ជមានចំពោះវ៉ាក់សាំងកូវីដ-១៩នោះឡើយ។

អ្នកឯកទេសខាងជំងឺឆ្លងលោក Amesh A. Adalja មកពីមជ្ឈមណ្ឌលសន្តិសុខសុខាភិបាល Johns Hopkins និយាយថា ប្រសិនបើមានរោគសញ្ញាជំងឺផ្លូវដង្ហើមផ្នែកខាងលើ (ច្រមុះ មាត់) អ្នកគួរតែពន្យារពេលចាក់វ៉ាក់សាំងសិន។ ការពន្យាពេលចាក់វ៉ាក់សាំង គឺមានមានន័យថា អ្នកអាចបង្ការការចម្លងវីរុសទៅកាន់អ្នកផ្សេង ប្រសិនបើអ្នកផ្ទុកកូវីដ-១៩ដោយមិនដឹងខ្លូួន។
រីឯលោក William Schaffner, M.D, អ្នកឯកទេសខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt ក៏បានយល់ស្របនឹងការលើកឡើងនេះដែរ។ លោកថា នៅក្នុងបរិបទបច្ចុប្បន្ន ការការពារជាមុន ទើបអាចធានាសុវត្ថិភាពបាន។

បន្ថែមពីលើមូលហេតុការពារការរីករាលដាលនៃវីរុសកូវីដ-១៩ ការរង់ចាំចាក់ថ្នាំ ក្រោយជាសះស្បើយពីជំងឺក៏ជាវិធានការការពារសុខភាពរបស់អ្នកផងដែរ។ ដោយសារពេលឈឺ សរីរាង្គនឹងចុះខ្សោយ ចំណែកប្រព័ន្ធភាពស៊ាំក៏មិនមាំទាំដែលវាមិនអាចទប់ទល់ជាមួយជាតិថ្នាំបានល្អនោះទេ។ ហេតុនេះ ពន្យាពេលចាក់វ៉ាក់សាំង គឺទុកឱកាសឱ្យសរីរាង្គវិលមករកភាពរឹងមាំវិញ។
វេជ្ជបណ្ឌិត John Sellick អ្នកជំនាញខាងជំងឺឆ្លងនិងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ Buffalo/SUNY រដ្ឋញូយ៉ក ទូន្មានឱ្យរង់ចាំយ៉ាងហោចណាស់ ១០ ថ្ងៃចាប់តាំងពីពេលចាប់ផ្តើមមានរោគសញ្ញាផ្ដាសាយ ឬយ៉ាងហោចណាស់ ២៤ ម៉ោងបន្ទាប់ពីប្រើថ្នាំបន្ថយកម្តៅ ទើបអាចចាក់វ៉ាក់សាំងបាន។ ហើយវាពិតជាល្អបំផុតក្នុងការផ្អាកចាក់វ៉ាក់សាំង ប្រសិនបើមិនទាន់ជាសះស្បើយពីជំងឺផ្ដាសាយនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ ធ្លាប់មានប្រវត្តិប្រតិកម្មអាឡ័កស៊ី គួរទៅចាក់វ៉ាក់សាំងកូវីដ-១៩ អត់?
ចុចអាន៖ សកម្មភាពដែលអ្នកមានសិទ្ធិធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូស

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?