Connect with us

កូវីដ-១៩

សម្តេច ទៀ បាញ់​ បញ្ជាឲ្យស្រាវ​ជ្រាវ រកអ្នកឆ្លង​កូវីដ‑១៩ហើយ មកចាក់វ៉ាក់សាំង ផ្តន្ទាទោសតាមច្បាប់

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឲ្យក្រុមកំពុងប្រតិបត្តិការដំណើរការចាក់វ៉ាក់សាំងទាំងអស់ស្រាវជ្រាវករណីបុគ្គលមួយចំនួនមានវិជ្ជមានកូវីដ‑១៩ហើយបែរជានៅតែបណ្តោយឲ្យមកចាក់វ៉ាក់​​សាំងយកមកផ្តន្ទាទោសទៅតាមច្បាប់។

តាមរយៈសារជាសំលេងដែលផ្សព្វផ្សាយនៅថ្ងៃនេះសម្តេចពិជ័យសេនាបានឲ្យដឹងថា«តាមព័ត៍មានមកថាមានអ្នកខ្លះបានដឹងខ្លួនថាមានឆ្លងជំងឺកូវីដហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំងនេះ។ខ្ញុំយល់ឃើញថារឿងនេះត្រូវតែផ្សព្វផ្សាយ​​​​​ទូទៅតែម្តងសមត្ថកិច្ចដែលមានការជាប់ពាក់ព័ន្ធទាំងអស់បើសិនជាបណ្តោយឲ្យមនុស្សដែលមានជំងឺ​កូវីដ​១៩ហើយបណ្តោយឲ្យមកចាក់វ៉ាក់សាំងទៀតនោះគឺ ទទួលខុសត្រូវចំពោះមុខច្បាប់យើងមានច្បាប់ហើយ។នេះជា​​ចេតនាហើយដើម្បីចម្លងទៅអ្នកដ៏ទៃ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចពិជ័យសេនាបានបន្តថា នេះគឺទង្វើដ៏ខុសច្បាប់ធ្ងន់ធ្ងរជាទីបំផុតមិនមែនត្រឹមតែរំលឹកទេឥឡូវនេះត្រូវតែស្រាវជ្រាវរកតែម្តងបើសិនបើមានហេតុការណ៍នឹងមែនត្រូវតែយកពួកគេមកទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចពិជ័យសេនាបានបន្ថែមថា«នេះមិនមែនជារឿងធម្មតាទេនាំការចម្លងដល់អ្នកប្រតិបត្តិការអាហ្នឹងខូចខាតធ្ងន់ធ្ងរណាស់ដល់ការងារ។ខ្ញុំសូមឲ្យចាត់ចែងចំពោះបញ្ហានេះឲ្យបានច្បាស់លាស់បើសិនជាដឹងច្បាស់លាស់ហើយមានឆ្លងកូវីដក្នុងខ្លួនហើយបែរជានាំមកចាក់វ៉ាក់សាំងទៀត គឺទទួលខុសត្រូវតែម្តង។គ្រប់គ្នាត្រូវយកចិត្តទុកដាក់និងដំណើរការរឿងនេះឲ្យបានម៉ត់ចត់ជាទីបំផុត»។

យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំកាលបើអំពើខាងលើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

ដោយឡែក បើបុគ្គលណាអ្នកគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងចត្តាឡីស័ក ត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារក្រសួងការពារជាតិបាននឹងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ‑១៩​ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមចំនួន៦ខណ្ឌរួមមានខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌ​ឬស្សីកែវ ខណ្ឌ​ទួល​គោក ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ។ ក្នុងរយៈពេល១០ថ្ងៃនៃយុទ្ធនាការនេះក្រុមការងារបានចាក់វ៉ាក់សាំងជួនដល់ពលរដ្ឋរស់នៅតំបន់ក្រហមជិត៤៥ម៉ឺននាក់ក្នុងចំណោមអ្នកដែលត្រូវចាក់ប្រមាណ៦០ម៉ឺននាក់៕

ស្តាប់​ប្រសាសន៍​ សម្តេច ទៀ បាញ់ ៖

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

អ្នកនាង កាតុ បង្ហាញក្តីរីករាយខ្លាំង ក្រោយទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា 6A ដែលសម្របសម្រួលពីសួងរៀបចំដែនដី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ធនាគារពិភពលោក ឲ្យ​អ៊ុយក្រែន​ចំនួន​​៤៣២​លានដុល្លារ ស្ដារហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជួន

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក ហេង សួរ ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ កំពុងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកម្លាំងជំនាញនៅប្រទេសកម្ពុជា

ព័ត៌មានជាតិ៣៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល ណែនាំក្រុមការងារយកចិត្តទុកដាក់បង្ការជំងឺឆ្លងនៅតាមច្រកព្រំដែន នាឱកាសបុណ្យចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

តារាចិន៤រូប​ ជាប់ឈ្មោះជាបុគ្គលសំបូររឿងអាស្រូវជាប់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម