កូវីដ-១៩
ស្ត្រី២នាក់ដើរលក់បណ្ណចាក់វ៉ាក់សាំងនៅមុខរោងចក្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ស្រ្តី២នាក់កំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួននៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ប្រធានប៉ុស្ដិ៍រដ្ឋបាលចោមចៅទី២ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា បណ្ណចាក់វ៉ាក់សាំងដែលស្ត្រីទាំង២រូបនោះដើរលក់ គឺពិតជាបណ្ណពិតប្រាកដមែន ដែលពួកគេបានពីមេភូមិ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកទៅឱ្យឈ្មោះ ចន ដុន ក្នុង១ច្បាប់ថ្លៃ១០,០០០រៀល ដោយអ្នកទិញរូបនោះជំពាក់ ៤០,០០០រៀលសិន។
នៅពេលពួកគេកំពុងលក់បន្តទៀតនោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ចុះទៅចាប់ខ្លួន ព្រមទាំងដកហូតបណ្ណចាក់វ៉ាក់ចំនួន១០ច្បាប់ស្មើនឹង២០សន្លឹក។
ប្រធានប៉ុស្ដិ៍ចោមចៅទី២ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី បន្តទៀតថា ចំពោះករណីនេះត្រូវបានកម្លាំងតាមដានច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបចាប់ខ្លួនតែម្ដង ហើយក្រោយពេលចាប់ខ្លួននគរបាលនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងបញ្ជូនបន្តមកកាន់ជំនាញផ្នែក នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ស្រ្តីដែលត្រូវនគរបាលចាប់ខ្លួននោះ ទី១ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងទី២ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ